ហ្វីលីពីន និងចិន កោះអញ្ជើញ​បេសកជន​ទៅវិញទៅមក ជុំវិញឧប្បត្តិហេតុ នៅ​សមុទ្រចិនខាងត្បូង

2026/07/22 01:24:44 am        43

ការិយាល័យរបស់​ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹង​នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា លោក Ferdinand Marcos Jr នឹងកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងម៉ានីល ពោល​គឺ​ប៉ុន្មានម៉ោងបន្ទាប់ពីបេសកជន​របស់ទីក្រុងម៉ានីល ប្រចាំនៅទីក្រុងប៉េកាំង ត្រូវបានកោះ​អញ្ជើញ​ស្រដៀងគ្នានេះដែរ​ ក្រោយ​មានការចោទប្រកាន់ដោយ​​ភាគីទាំង២ ដែល​ថា បាន​​ញុះញង់បង្ក​ជា​ភាពតានតឹង នៅឯ​តំបន់​មាន​​ជម្លោះ ក្នុង​សមុទ្រចិនខាងត្បូង។

អ្នក​នាំ​ពាក្យ​​ប្រធានាធិបតី លោកស្រី Claire Castro បានបញ្ជាក់ទៅកាន់អ្នក​សារព័ត៌មានថា លោក Marcos បានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតចិន លោក Jing Quan នៅម៉ោង ៥ល្ងាច (ម៉ោង​ក្នុង​ស្រុក) នា​ថ្ងៃអង្គារនេះ​​។ នៅ​ព្រឹក​ថ្ងៃ​នេះដែរ​​ ក្រសួងការបរទេសចិន បានបញ្ជាក់​ថា ខ្លួនបានកោះអញ្ជើញ​តំណាង​ទូត​​របស់ទីក្រុងម៉ានីល ប្រចាំនៅ​ប្រទេសចិន។

គួរបញ្ជាក់​ថា ការកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតនេះ​ បានកើតឡើងក្រោយ​មួយថ្ងៃបន្ទាប់ពីហ្វីលីពីន និងចិន បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីហេតុការណ៍​ប៉ះទង្គិចគ្នា នៅ​តំបន់ថ្មប៉ប្រះ​ទឹក​​ Second Thomas Shoal ក្នុង​សមុទ្រចិនខាងត្បូង។ មន្ត្រីហ្វីលីពីនបានឱ្យ​ដឹង​ថា បុគ្គលិកកងទ័ពជើងទឹកម្នាក់របស់ខ្លួន ត្រូវបានវាយចំ​ក្បាល ប៉ុន្តែទីក្រុងប៉េកាំង បានប្រាប់​ថា ទីក្រុងម៉ានីលបានបង្កឱ្យមាន​ឧប្បត្តិហេតុនេះ។

ឆ្មាំល្បាតឆ្នេរ​របស់​ចិន (CCG) បានឱ្យដឹង​កាលពីថ្ងៃចន្ទថា ទូកពោង​ ២គ្រឿង ដែលបញ្ជូនដោយនាវា BRP Sierra Madre របស់ហ្វីលីពីន បានបុកទូកល្បាតចិន ១គ្រឿង នៅសមុទ្រចិនខាងត្បូង ហើយបុគ្គលិកហ្វីលីពីនបានចាប់​ផ្ដើម​ «ការវាយប្រហារ» លើ​មន្ត្រីអនុវត្តច្បាប់ចិន ដោយប្រើច្រវាទូក​ និងដំបងវែង​។

ការកោះអញ្ជើញ​ការទូតបែបនេះ កម្រកើត​ឡើង​ណាស់ ទោះបីជាមានភាពតានតឹងជាញឹកញាប់ រវាងចិន និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូងក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm