ក្រុមជួយសង្គ្រោះ នៅអាហ្វហ្គានីស្ថាន ស្វែងរកជនរងគ្រោះ​ តាម​គំនរបាក់បែកដែលបន្សល់ទុក​​​ពី​ទឹកជំនន់

2026/07/22 01:35:21 am        51

ក្រុមជួយសង្គ្រោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានស្វែងរកអ្នករស់រានមានជីវិត និងសាកសព នៅតាម​គំនរបាក់បែកនៃផ្ទះសម្បែង​ដែល​ត្រូវបានបំផ្លាញដោយទឹកជំនន់​គំហុក​ភ្លាមៗដ៏​អាក្រក់​ ជា​ហេតុការណ៍​ដែលអាជ្ញាធរ បញ្ជាក់​​ថា បានសម្លាប់មនុស្សជាង​ ២០នាក់ និងបណ្ដាល​ឱ្យមនុស្សជាង ១០០នាក់បាត់ខ្លួន។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន បានប្រាប់នៅ​ថ្ងៃអង្គារនេះ​ថា មនុស្ស ២៣នាក់បានស្លាប់ ៨០នាក់ បានរងរបួស និងជាង ១០០នាក់បានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់បានកើត​មាន​នៅ​ខេត្ត Nuristan ភាគខាងកើត កាលពីថ្ងៃចន្ទ ដោយ​បណ្តាលឱ្យអគារមួយចំនួន បានដួលរលំ។ អាជ្ញាធរបាន​ប្រាប់​ថា រដ្ឋធានី Parun ស្ថិតក្នុងចំណោមតំបន់ដែលរងប៉ះពាល់។

នាយកដ្ឋានឧតុនិយមនៃក្រសួងដឹកជញ្ជូន និងអាកាសចរណ៍ស៊ីវិល បានឱ្យដឹង​កាលពីល្ងាចថ្ងៃចន្ទថា ការព្យាករអាកាសធាតុ បានបង្ហាញថា នឹងមានបាតុភូតអាកាសធាតុធ្ងន់ធ្ងរបន្ថែមទៀត ដោយមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំងលាយឡំដោយធូលី និងខ្សាច់ ព្រមទាំងទឹកជំនន់គំហុក​ភ្លាមៗ​ នៅខេត្តចំនួន ១០ ក្នុងចំណោមខេត្តទាំង ៣៤ របស់​ប្រទេស។ ក្រសួងក៏បានព្រមាន​ផងដែរ​ដល់ប្រជាជនឱ្យជៀសវាងឆ្ងាយពីច្រាំងទន្លេ និងតំបន់ផ្សេងទៀតដែលមានហានិភ័យកើត​គ្រោះទឹកជំនន់។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថានងាយរងគ្រោះខ្លាំង ដោយសារ​ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ​ ដោយមាន​​ព្រិល និងភ្លៀងធ្លាក់ខ្លាំងដែលបង្កជា​ទឹកជំនន់គំ​ហុក​ភ្លាមៗ ដោយ​ជារឿយៗសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm