វិមានក្រឹមឡាំង មិនឃើញក្ដី​សង្ឃឹម ក្នុងការកែលម្អទំនាក់ទំនងអង់គ្លេស-រុស្ស៊ី ក្រោមការដឹកនាំរបស់លោក Burnham

2026/07/22 01:55:24 am        42


វិមានក្រឹមឡាំងបានឱ្យ​ដឹង​នៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនមិន​មាន​ «ក្ដី​សង្ឃឹម» សម្រាប់ទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយចក្រភពអង់គ្លេសឡើយ​ ដោយ​ការ​លើក​ឡើង​នេះ​កើតមាន​ក្រោយ​មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺ​លោក Andy Burnham បានចូលកាន់តំណែង ដោយទីក្រុងមូស្គូរិះគន់ការគាំទ្ររបស់លោក ចំពោះអ៊ុយក្រែន។

រុស្ស៊ីមើលឃើញចក្រភពអង់គ្លេសជាប្រទេសលោកខាងលិចដ៏​មានអរិភាពបំផុតមួយ ដែលមានទំនាក់ទំនងស្ថិតក្នុងកម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ដោយសារ​បញ្ហាជាច្រើន ក្នុង​នោះ​រួមទាំងការចោទប្រកាន់អំពីការបំ​ពុលរបស់រុស្ស៊ី នៅលើទឹកដីចក្រភពអង់គ្លេសផង​ដែរ​ ដោយ​ទីក្រុងឡុងដ្រ៍​បានលេចឡើង​ជាយូរមក​ហើយ​ក្នុង​នាម​ជាអ្នកគាំទ្រដ៏សំខាន់មួយរបស់ទីក្រុងគីវ នៅពេលដែលសង្គ្រាមអ៊ុយក្រែន ផ្ទុះឡើង។

នៅពេលត្រូវបាន​សួរដោយសារព័ត៌មាន​ AFP ថា តើទំនាក់ទំនងអាចប្រសើរឡើងបានដែរ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយ​ថា៖ «យើងមិនមានសង្ឃឹមបែបនេះនោះ​ទេ»។ លោក Peskov បាននិយាយថា៖ «សកម្មភាពដំបូងមួយរបស់គាត់​ (លោក Burnham) គឺការចេញសេចក្តីថ្លែងការណ៍ដែលបង្ហាញពីការគាំទ្រ ចំពោះអ៊ុយក្រែន ហើយចេតនារបស់លោក គឺ​ការធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តសង្គ្រាម»។

លោក Burnham ដែលបានចូលកាន់តំណែងនៅវិមាន​ Downing Street បន្ត​ពីលោក Keir Starmer បាននិយាយទៅកាន់លោក Volodymyr Zelenskyy របស់អ៊ុយក្រែននៅថ្ងៃដំបូងចូលកាន់តំណែងរបស់លោក កាលពី​ថ្ងៃចន្ទ។ លោក​បាន​និយាយ​ថា លោក​នឹង​ប្រាប់​លោក Zelenskyy ថា ​នឹង​មិន​មាន «ការ​ផ្លាស់​ប្តូរ» ឡើយ​ នៅ​ក្នុង​គោលនយោបាយ​របស់​ទីក្រុង​ឡុងដ្រ៍ ពាក់​ព័ន្ធ​នឹង​​​អ៊ុយក្រែន ហើយ​ថា លោក​​នឹង​នៅ​ជាមួយ​មេដឹកនាំអ៊ុយ​ក្រែន​ ១០០ភាគរយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm