ទីក្រុងនៅភាគ​កណ្តាលជប៉ុន ឡើងដល់ ៤០អង្សាសេ ជាការសម្គាល់​ផ្លូវការនៃ​​ថ្ងៃ​​ក្ដៅខ្លាំង​​​លើកដំបូង

2026/07/22 02:29:59 am        58


ទីក្រុងចំនួន ៣ នៅភាគ​កណ្តាលនៃ​ប្រទេសជប៉ុន នា​ថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ បានមាន​សីតុណ្ហភាព​ឡើងដល់ ៤០អង្សាសេ ដែដែលជាការកត់សម្គាល់ជាផ្លូវការនូវ «Kokushobi» ឬ «ថ្ងៃ​ក្តៅខ្លាំង​ស្ទើរទ្រាំមិន​បាន» ជា​លើកដំបូងរបស់ប្រទេសនេះ ចាប់តាំងពីភ្នាក់ងារឧតុនិយមបានដាក់ឱ្យប្រើប្រាស់ពាក្យនេះ កាលពីដើមឆ្នាំ២០២៦ ដើម្បីព្រមានសាធារណជន អំពីកម្ដៅហួត​ហែង​ខ្លាំង​។

ដោយសារប្រព័ន្ធសម្ពាធខ្ពស់គ្របដណ្តប់ លើប្រជុំកោះជប៉ុនភាគច្រើន ទីក្រុង Tajimi និង Gujo ក្នុងខេត្ត Gifu បានកត់ត្រាសីតុណ្ហភាព ៤០,៣អង្សាសេ និង ៤០អង្សាសេរៀងៗខ្លួន ខណៈដែលអាកាស​ធាតុ​ នៅទីក្រុង​ Toyoda ក្នុងខេត្ត Aichi បានឡើងដល់ ៤០,១អង្សាសេ។​ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន​។

ពាក្យ «kokushobi» ដែលត្រូវបាន​បង្កើតឡើងក្នុងខែមេសា សំដៅទៅលើថ្ងៃដែលសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ហើយមានបំណងជូនដំណឹងដល់សាធារណជនកាន់តែមានប្រសិទ្ធភាព អំពីកំដៅដ៏គ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានបញ្ជាក់​ថា ខ្លួនរំពឹងថា សីតុណ្ហភាពនឹងនៅតែខ្ពស់នៅក្នុងតំបន់ជាច្រើននៃប្រទេស ចាប់ពីថ្ងៃពុធតទៅ ហើយបានជំរុញឱ្យសាធារណជនចាត់វិធានការបង្ការ ដើម្បីទប់ទល់​នឹង​ជំងឺទាក់ទងនឹងកម្ដៅ​​។

ទីភ្នាក់ងារ បាន​បន្ថែម​ថា តំបន់ផ្សេងទៀតដែលបានកត់ត្រាសីតុណ្ហភាពជិត ៤០អង្សាសេ រួមមានទីក្រុង​ Nagoya ដែលឡើងដល់ ៣៩,៧អង្សាសេ និងទីក្រុង​ Kumagaya ក្នុងខេត្ត Saitama ដែលបាន​កត់ត្រា ៣៨,៦អង្សាសេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm