ក្រសួងបរិស្ថានដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តព្រះវិហារ

2026/07/22 02:45:51 am        111

ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន មន្ទីរបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយ អាជ្ញាធរ មូលដ្ឋាន និងមានគាំទ្រពីអង្គការដៃគូរ នឹងរៀបចំកម្មពិធីដាំស្តារព្រៃឈើឡើងវិញ នៅលើទីតាំងដែលបានដកហូតក្នុងតំបន់ការពារធម្មជាតិ។

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា ពិធីដាំកូនឈើនេះបានរៀបចំឡើង ក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង” ។ ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិ នៅក្នុងតំបន់ដកហូត មានគោលបំណង ដូចខាងក្រោម៖

• ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ការពារធម្មជាតិ

• ប្រែក្លាយតំបន់ដែលមានការរុករាន ឲ្យទៅជាព្រៃធម្មជាតិ ជម្រកសត្វព្រៃ ជីវចម្រុះសំបូរបែប និងជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ

• បង្កើនការចូលរួម និងការទទួលខុសត្រូវ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះនៅក្នុងតំបន់។

ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តដល់អាជ្ញាធរនិងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានទាំងអស់ឱ្យ «ចូលរួមដាំដើមឈើនិការពារឱ្យឈើឈរ មិនធ្ងរថាអត់ចំណូល» គឺការលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និងការអភិរក្សបរិស្ថាន។ ឯកឧត្តម បានរំលឹកថា ការដាំដើមឈើនិងការថែរក្សាព្រៃឈើអនុញ្ញាតឱ្យសហគមន៍អាចរកចំណូលបានយ៉ាងសំខាន់ ពីប្រយោជន៍នៃព្រៃឈើ ដូចជាការប្រមូលផលផ្សិត (ដូចជាផ្សិតប៉ក់) និងបន្លែធម្មជាតិផ្សេងៗ ដើម្បីលក់ដូរបរិភោគនិងសម្រាប់លក់ថែមទៀត។

ក្នុងឱកាសនេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថាការដាំដើមឈើ ក៏ដូចជា ការដាំស្តារព្រៃឈើ និងថែទាំដំណុះពីធម្មជាតិចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវចម្រុះ មិងបានប្រែក្លាយតំបន់រិចរិល ឲ្យក្លាយជាព្រៃធម្មជាតិ ជាជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី។

ឯកឧត្តមបានបានជំរុញឱ្យមាន ចលនាដាំដើមឈើនៅគ្រប់សហគមន៍មូលដ្ឋាន ព្រោះការបណ្តុះកូនឈើ និងការដាំកូនឈើឡើងវិញរបស់ក្រសួង បរិស្ថាននិងមន្ទីរបរិស្ថានរាជធានីខេត្ត មិនមែនត្រឹមតែចូលរួមការពារ និងអភិរក្សព្រៃឈើនោះទេ តែកិច្ចការនៃការចូលរួមដាំដើមឈើ ក៏បានផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាពិធីដាំកូនឈើក្រោមប្រធានបទៈ យើងរួមគ្នាបង្កើនគម្របបៃតងដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ស្របតាមយុទ្ធសាស្ត្រទី២ “ភាពបៃតង”បានរៀបចំឡើង ដោយមន្ទីរបរិស្ថានខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងនៃគណ:អភិបាលខេត្តព្រះវិហារ តំណាងរដ្ឋបាលខេត្ត ស្រុកត្បែងមានជ័យ តំណាង អង្គការ World Vision, WCS, PKH AFD និងអង្គការផ្ទះតូចភូមិភាគឥសាន្ត មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស អ្នកសារព័ត៌មាន តំណាងអង្គការដៃគូរ និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិ ជាច្រើននាក់ នៅក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរការក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នា ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm