ប្រភព៖ ប្រមុខកងទ័ពប៉ាគីស្ថានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់

2026/07/22 02:49:03 am        52


យោងតាមប្រភពរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al Arabiya បាន​ឱ្យដឹង​ថា ប្រមុខកងទ័ពប៉ាគីស្ថាន លោក Asim Munir បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni នៅថ្ងៃអង្គារ (ទី២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ នៅទីក្រុងអ៊ីស្លាម៉ាបាដ។

លោក Momeni បានទៅ​ដល់រដ្ឋធានីរបស់​​ប៉ាគីស្ថានដែល​ប្រទេស​សម្របសម្រួល កាល​ពី​ថ្ងៃចន្ទ។ ប្រភពមួយ​បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា រដ្ឋមន្ត្រីរូប​នោះ​នឹងជួបពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះឡើយ​ថា តើដំណើរទស្សនកិច្ចនេះមានជាប់ទាក់ទងនឹងកិច្ចប្រឹងប្រែងសម្របសម្រួលយូរមក​ហើយ​របស់​ប៉ាគីស្ថាន ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែរ ឬយ៉ាង​ណា​។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហាញសញ្ញានៅ​ថ្ងៃចន្ទនេះ​ថា ការផ្លាស់ប្តូរការទូតជាមួយសហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល កំពុងបន្ត ទោះបីជាមានការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសនេះក៏ដោយ។

ប៉ាគីស្ថានបានលើកឡើង​កាលពីសប្តាហ៍មុនថា ខ្លួននឹងជំរុញ​ប្រទេសដែលកំពុងធ្វើសង្គ្រាមឱ្យបញ្ឈប់អំពើហិង្សា និងបន្តការចរចាក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលខ្លួនបានជួយសម្របសម្រួល កាលពីខែមុន​។

កិច្ចព្រមព្រៀងបណ្តោះអាសន្ន និងផ្លូវដែលអាចមាន​ឆ្ពោះទៅរកការបញ្ឈប់សង្គ្រាមជាអចិន្ត្រៃយ៍ បានស្ថិត​ក្នុងភាពមិន​ច្បាស់លាស់ នៅពេលដែលការប្រយុទ្ធគ្នាថ្មីបានផ្ទុះឡើងនៅខែនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm