WHO៖ ការផ្ទុះឡើងនៃជំងឺ Ebola នៅកុងហ្គោ លើស ២.៤០០ករណី និងមានអ្នកស្លាប់ជិត ១.០០០នាក់

2026/07/22 03:13:14 am        66


មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅ​ថ្ងៃអង្គារ (ទី​២១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការផ្ទុះឡើងនៃជំងឺ Ebola ដែលបង្កឡើងដោយវីរុស Bundibugyo នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានបន្តរាលដាល​ ដោយមានករណីឆ្លងចំនួន ២.៤២៣ករណី ក្នុង​នោះ​រួមទាំងការស្លាប់ ៩៦៧នាក់ និងជាសះស្បើយ ៤៦៩នាក់។

លោក Thierno Balde ប្រធានគ្រប់គ្រងការឆ្លើយតបនឹងជំងឺវីរុស Bundibugyo របស់ WHO បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការផ្ទុះឡើងនៃជំងឺនេះ បានរាលដាលដល់ខេត្តចំនួន ៥ ហើយ ដោយខេត្ត Ituri នៅតែជាទីកន្លែង​ប៉ះពាល់ខ្លាង​បំផុត​ ដែលមាន​ករណីឆ្លង​ ៨៩,១ភាគរយ​ និងការ​ស្លាប់​ ៨៣,៩ភាគរយ។

ទោះបីជាមានតួលេខចុងក្រោយនេះ​ក្ដី​ ក៏​​លោក Balde បាននិយាយថា អាជ្ញាធរសុខាភិបាល ឥឡូវនេះ មានការយល់ដឹងកាន់តែច្បាស់ អំពីដំណើរនៃការផ្ទុះឡើងនៃជំងឺនេះ ហើយកំពុងសម្របសម្រួល​វិធានការឆ្លើយតបរបស់ពួកគេទៅតាមនោះ។ លោកបានបន្ថែម​ថា៖ «ការផ្ទុះឡើងនៃជំងឺនេះ នៅតែលឿនជាងយើង ហើយយើងនៅតែស្ថិតក្នុងដំណាក់កាលដេញតាមឱ្យទាន់នៅឡើយ»។

លោក​បានលើក​ឡើង​ទៀត​​ថា WHO បានកំណត់ទម្រង់នៃការឆ្លងចំនួន ៣ ផ្សេងគ្នា ដោយ​​មានការឆ្លងក្នុងកម្រិតធ្ងន់ធ្ងរដែលបន្តកើតមាន នៅក្នុងទី​ក្រុង Bunia និងតំបន់ជុំវិញ ការផ្ទុះឡើងថ្មីៗនៅតាមទីតាំងនានា រួមមានទី​ក្រុង Kisangani, Haut-Uele, Katwa និង Butembo ព្រមទាំងសញ្ញានៃស្ថិរភាព​ នៅទី​ក្រុង Mongbwalu ដែលជាកន្លែងរកឃើញការផ្ទុះឡើងដំបូងគេ ព្រមទាំងនៅក្នុងទី​ក្រុង Goma ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm