សហរដ្ឋអាមេរិកត្រៀមពន្ធថ្មី ខណៈពន្ធសកល ១០% របស់លោក Trump នឹងផុតកំណត់នៅសប្ដាហ៍នេះ

2026/07/22 04:18:03 pm        65

លោក Jamieson Greer តំណាងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារ ២១ កក្កដា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធថ្មីដែលអាចប៉ះពាល់ដល់ប្រទេសរាប់សិបក្នុងពេលឆាប់ៗនេះ ខណៈពន្ធសកលបណ្ដោះអាសន្នរបស់លោកប្រធានាធិបតី Donald Trump នឹងផុតកំណត់នៅសប្តាហ៍នេះ។

រដ្ឋបាលលោក Trump បានរៀបចំពន្ធថ្មីដែលផ្តោតលើដៃគូពាណិជ្ជកម្មចំនួន៦០ ជុំវិញការបរាជ័យរបស់ពួកគេក្នុងការចាត់វិធានការប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ខណៈក្រុមមន្ត្រីជំរុញឱ្យកសាងរបៀបវារៈពាណិជ្ជកម្មរបស់មេដឹកនាំអាមេរិកឡើងវិញបន្ទាប់ពីមានឧបសគ្គផ្នែកច្បាប់។

លោក Greer បានប្រាប់ទូរទស្សន៍ CNBC នៅពេលសួរថាតើពន្ធថ្មីនឹងមកដល់ឬអត់។ លោកមិនបានបញ្ជាក់ពីពេលវេលាកំណត់ទេ ដោយលោកលើកឡើងថាពួកលោករំពឹងថានឹងមើលឃើញសម្មភាពមួយចំនួនក្នុងពេលឆាប់ៗ។

លោក Trump បានដាក់ពន្ធសកល ១០ ភាគរយនៅឆ្នាំនេះ បន្ទាប់ពីពន្ធមួយចំនួនរបស់លោកត្រូវបានលុបចោលដោយតុលាការកំពូលកាលពីខែកុម្ភៈ ប៉ុន្តែពន្ធនេះផុតកំណត់នៅថ្ងៃសុក្រ។

ក្រុមអ្នកវិភាគរំពឹងថាពន្ធថ្មីលើការព្រួយបារម្ភអំពីកម្លាំងពលកម្មដោយបង្ខំ កំណត់រវាង ១០ ភាគរយ និង១២,៥ ភាគរយ នឹងជំនួសពន្ធបណ្ដោះអាសន្នទាំងនេះ។

ការដំឡើងពន្ធទាំងនេះ កើតឡើងខណៈលោក Trump ជំរុញឡើងវិញដើម្បីប្រើប្រាស់ពន្ធគយជាកម្លាំងប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលបង្កឱ្យមានក្ដីបារម្ភនៃការសងសឹក និងភាពតានតឹងផ្នែកការទូត។

ទីក្រុងវ៉ាស៊ីនតោនបានប្រកាសពន្ធថ្មី ២៥ ភាគរយលើទំនិញប្រេស៊ីលមួយចំនួនកាលពីសប្តាហ៍មុន ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញពីការយកពន្ធ៥០ ភាគរយលើផលិតផលកាណាដាជាច្រើន ដែលនឹងចូលជាធរមានក្នុងរយៈពេល៣០ ថ្ងៃ៕


អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm