កម្ពុជា​ស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេស​ទាំងពីរ

2026/07/22 05:29:08 pm        458

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ​តួនាទី​ជាស្ពាន​ចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ​ភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញ​វិស័យ​ទេសចរណ៍​។ 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯក​អគ្គ​រាជ​ទូត​វិសាម​ញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា ​ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែល​បាន​ផ្តល់​ជូន​កម្ពុជា​តាំង​ពី​ដើម​រៀង​មក ដែលជំនួយទាំងនោះពិតជាបាន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវការចូលរួមពី ភាគី​ជប៉ុន​លើ​គម្រោងអភិវឌ្ឍន៍ និងពង្រីកវិសាល​ភាព​កំពង់​ផែទឹក​ជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ជា​ជំហាន​បន្ត​បន្ទាប់ និងបានសម្តែងនូវការ អរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមឯកអគ្គរាជទូត ដែល​បាន​បំពេញបេសកកម្មការទូតយ៉ាងសកម្មពេញមួយអាណត្តិការងារនៅ កម្ពុជា ធ្វើឱ្យចំណង​មិត្ត​ភាព​ និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ និងស៊ីជ​ម្រៅ​ថែម​មួយ​កម្រិត​ទៀត​។

ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លង ដ៏សំខាន់ ក្នុងការជំរុញ​កិច្ច​ការងារ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់ លំហូរពាណិជ្ជកម្ម ជំរុញ​វិស័យ​ទេសចរណ៍ និងសម្រប​សម្រួល​ការ​ធ្វើដំណើរ​ទៅ​មក​ដោយ​រលូន​រប​ស់​ប្រជាជន​នៅ​ក្នុង​តំបន់​នោះ​។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាប​ជូន​ភាគី​ជប៉ុន​អំពី​ការ​ងារ​កំណែទ​ម្រង់​ផ្ទៃ​ក្នុង​ស្ថាប័ន​ ក.អ.ក. ដើម្បីលើកកម្ពស់ ឧត្តមភាពនៃការអនុវត្តការងារ និងគម្រោងសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្តនៅក្នុងទីស្តីការ ក.អ.ក. ដើម្បីបង្កើនភាពងាយស្រួល ព្រម ទាំងបង្ខិតការផ្តល់​សេ​វា​សាធារណៈឱ្យកាន់តែជិតវិនិយោគិនគោលដៅ។

ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការ​នា​ពេល​កន្លង​មក ជាពិសេស ការចូលរួមយ៉ាងសកម្មពីសំណាក់ ក.អ.ក.។ ឯកឧត្តមឯកអគ្គរាជទូត បាន​សម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធ នឹង​ការជំរុញ យន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន, កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុនជាដើម។

ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា បើទោះជាមានបញ្ហាប្រឈមមួយចំនួន ដូច​ជា​បទ​ល្មើស​ឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) និងវិវាទិ៍ព្រំដែនយ៉ាងណាក៏ដោយ ក៏​រាជ​រដ្ឋាភិបាល​កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាង លឿនរហ័ស ប្រកបដោយវិជ្ជាជីវៈ និង​លក្ខណៈការទូតខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ជាថ្មី នូវការគាំទ្រពេញទំហឹង លើ​គោល​ជំហរ​របស់កម្ពុជា ក្នុងការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជា ធរមានដែលមានស្រាប់ ព្រមទាំងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ស្ថានការណ៍នឹងធូរស្រាលជាលំដាប់ ហើយឈានទៅរកប្រក្រតី ភាពដូចដើមវិញនាពេលឆាប់ៗ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm