បាត់ដំបង រកបាន ៣ពិន្ទុ ខណៈភ្នំពេញហ្គាឡាក់ស៊ី ស្មើតាកែវ ក្នុងជំនួបបើឆាកពូលB នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត

2026/07/22 11:02:13 am        129

ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត បានទទួល ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ស្របពេលក្រុមខ្លាំងភ្នំពេញហ្គាឡាក់ស៊ី បានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ ជាមួយក្រុមភ្នំដាមហានគរខេត្តតាកែវ ក្រោយប្រកួតស្មើគ្នា ៣-៣ ក្នុងជំនួបបើកឆាកពូលC នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។

សម្រាប់ក្រុមបាត់ដំបងយូណៃធីត បានយកឈ្នះក្រុមភ្ញៀវខេត្តសៀមរាប ដោយលទ្ធផល ៤-១ ហើយគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ សុទ្ធតែបានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ កែម វ៉ាន់ដា, រដ្ឋ សំណាង, រង់ ពិសី និង ត្រាយ វិចិត្រ ម្នាក់ ១គ្រាប់ នៅនាទី១៥, នាទី៣៦, នាទី៤១ និងនាទី៤៥+២ មុនកីឡាករ ឡន ឡា វាយបកបាន ១គ្រាប់ឲ្យខេត្តសៀមរាប នៅនាទី៨០។

ចំណែកការប្រកួតនៅទីលានវិទ្យាល័យច្បារអំពៅវិញ ក្នុងនាមម្ចាស់ផ្ទះ ភ្នំពេញហ្គាឡាក់ស៊ី បានបើកការនាំមុខ ២គ្រាប់មុន ដោយកីឡាករ គង់ រិទ្ធី នៅនាទីទី៥ និងកីឡាករ ម៉ាត់ សេតមូស្លីម នៅនាទី១៩ មុនត្រូវក្រុមភ្នំដាមហានគរខេត្តតាកែវ វាយបកបាន ៣គ្រាប់ជាបន្ដបន្ទាប់វិញ ដោយកីឡាករ សឹម វុធទី នៅនាទី៤៧, កីឡាករ អ៊ឹម សៀងហៃ នៅនាទី៧១ និងកីឡាករ ណុប ច័ន្ទបូរ៉ារស្មី នៅនាទី៨៤ តែឱកាសទទួលបាន ៣ពិន្ទុពីក្រុមភ្ញៀវ ត្រូវបានបញ្ចប់នៅចុងម៉ោង បន្ទាប់ពីកីឡាករ លឹម នូវី ស៊ុតគ្រាប់តាមស្មើឲ្យក្រុមភ្នំពេញហ្គាឡាក់ស៊ី នៅនាទី៩០។

ក្រោយបញ្ចប់ការប្រកួតដំបូងក្នុងពូលC ក្រុមបាល់ទាត់បាត់ដំបងយូណៃធីត បានឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ គ្រាដែលក្រុមភ្នំពេញហ្គាឡាក់ស៊ី និងក្រុមភ្នំដាមហានគរខេត្តតាកែវ ឈរលេខ២ និងលេខ៣ ដោយរកបាន ១ពិន្ទុស្មើគ្នា មុនបន្ដការប្រកួតវិលជុំចំនួន ២ជើងទៀត ដើម្បីស្វែងរកបេក្ខភាពឡើងវគ្គបន្ដ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm        1
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm        1
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
2026/07/22 12:41:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាង​ពីរម៉ឺននាក់​ទៀត​មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង

2026/07/22 01:37:07 pm
​វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm
​UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
2026/07/22 01:26:54 pm
​ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់
2026/07/22 01:22:05 pm
​ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 02:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am