Hun Sen Cup៖ ស្ទឹងត្រែង យកឈ្នះកំពង់ធំ ៣-០ តែគ្រូបង្វឹកថា ក្រុមទាំងពីរស្ទើរកម្លាំងដូចគ្នា

2026/07/22 11:47:11 am        179

ក្រុមបាល់ទាត់ភូមិស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានយកឈ្នះក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ដោយ​លទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត លើកទី២០ ឆ្នាំ២០២៦/២៧ កាលពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ។ បែបនេះក្ដីគ្រូបង្វឹកក្រុមម្ចាស់ផ្ទះលោក ហង្ស សេងហ៊ាង ថា ក្រុមទាំងពីរ នៅស្ទើរ​កម្លាំ​ង​ដូច​គ្នា។

ការប្រកួតនៅទីលានសាលាតម្រង់ទិសខេត្តស្ទឹងត្រែងនេះ កីឡាករ សាយ ធី បានរក​គ្រាប់​នាំ​មុខ​ឲ្យ​ម្ចាស់​ផ្ទះ ១គ្រាប់មុន នៅនាទី៣៤ មុនកីឡាករ នូ សុខកាន រកបាន ២គ្រាប់បន្ថែម នៅនាទី​៧៥ និងនាទី៨៧ ដើម្បីធានា ៣ពិន្ទុ ក្នុងការប្រកួតដំបូងរបស់ខ្លួន។

ថ្លែង​ប្រាប់ក្រុមការងារ BTV ក្រោយចប់ការប្រកួតលោក ហង្ស សេងហ៊ាង ថា ក្រុមទាំងពីរ មាន​បច្ចេក​ទេស​ល្អរៀងខ្លួន តែស្ទើរកម្លាំង ជាក់ស្ដែងក្រុមអាចារ្យលាក់ខេត្តកំពង់ធំ ក្រោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ ក៏អាចប៉ះពាល់ដល់កម្លាំងដែរ។ យ៉ាងណាក្នុងនាមក្រុមតំណាងខេត្តស្ទឹងត្រែង នឹងបន្ដ​ខំប្រឹ​ង​ប​​ន្ថែមទៀត ដើម្បីសម្រេចគោលដៅឡើងទៅវគ្គបន្ដ។

ដោយឡែកលោក សេង តុងស៊ាំង គ្រូបង្វឹកក្រុមភ្ញៀវអាចារ្យលាក់ខេត្តកំពង់ធំ បាន​បង្ហើប​ពី​បញ្ហា​មួយ​ចំនួន​ ដែលនាំឲ្យក្រុមធ្វើមិនបានល្អ តែលោកនឹងព្យាយាម​បំបែក​នូវ​ចំណុច​ខ្វះ​ខាត​ទាំង​អស់​នោះ ​សម្រាប់ត្រៀមការប្រកួត ដែលត្រូវធ្វើឡើងលើទឹកដីរបស់ខ្លួន ដើម្បីស្វែងរក​លទ្ធផល​ល្អ​ផង​ដែរ​។

គួរដឹងថា បេក្ខភាពប្រកួតប្រជែងក្នុងពូលA មាន ៣ក្រុមប៉ុណ្ណោះ ខណៈ ១ក្រុមទៀត គឺក្លិប​បាល់​ទាត់​ព្រះវិហារ ដែលនឹងត្រូវធ្វើការប្រកួតវិលជុំចំនួន ២ជើង ដើម្បីស្វែងរកក្រុមលេខ១ ក្នុង​ពូល​ឡើង​ទៅ​វគ្គបន្ដ៕ អត្ថបទ លី ឈុនឡា

 

 

 

 

អត្ថបទដែលទាក់ទង

អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1
កម្ពុជា ត្រូវការឈ្នះហ្វីលីពីន ដើម្បីអាចមានឱកាសប្រជែងជើងឯក SEA V.Cup នៅជើងទី២
2026/07/23 11:17:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីរដ្ឋាភិបាល៖ អ៊ីរ៉ាក់បាត់បង់ចំណូលជាង ៤០ ពាន់លានដុល្លារ ដោយសារសង្គ្រាម

2026/07/23 02:58:07 pm
​UN៖ ជនអន្តោប្រវេសន៍យ៉ាងតិច ១៤៤នាក់ បានស្លាប់ ឬបាត់ខ្លួន នៅឆ្នេរសមុទ្រអាហ្វ្រិក
2026/07/23 02:55:50 pm
​ក្រុមហ៊ូទីនៅយេម៉ែនអះអាងថា ខ្លួនបានវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ២គ្រឿង នៅសមុទ្រក្រហម
2026/07/23 02:51:35 pm
​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់​ជាមួយ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
2026/07/23 02:48:12 pm
​អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am