អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់

2026/07/22 12:16:08 pm        188

អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំ​នៅ​កម្ពុជា ចង់ទៅពិនិត្យស្ថានភាពជនភៀសសឹកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ដោយ​ផ្ទាល់​ភ្នែក ដើម្បីឈ្វេងយល់​ពី​ទុក្ខលំបាក​យ៉ាង​ពិតប្រាកដ​របស់​ជន​ភៀសសឹក​កម្ពុជា​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាមរវាងកម្ពុជា និងថៃ។

លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស ទទួល​បន្ទុក​ស្ថាន​ភាព​សិទ្ធិ​មនុស្សរ​បស់អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជា បានលើកឡើង​នៅ​បំណង​របស់​លោក​បែប​នេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​កម្ពុជា​ បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា នាព្រឹក​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរចំពោះលោក អេនឌ្រូ ដែលទទួល​បាន​ការ​តែង​តាំង​ធ្វើ​ជា​អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិជំនួសឱ្យលោក វីទីត ម៉ុនតាប៊ន ដែល​បាន​លា​លែង​ពី​តួនាទី​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា​កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ពេលកន្លងទៅ។

សម្ដេចតេជោសង្ឃឹមថា តាមរយៈជំនួបរវាងសម្ដេចតេជោ និងលោក អេនឌ្រូ អ្នករាយ​ការណ៍​ពិសេស​របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ លោកនឹងអាច​ឈ្វេង​យល់​អំពីវឌ្ឍនភាពបន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដំណើរ​ការ​ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះលោក អេនឌ្រូ បានសម្ដែងនូវការអរគុណជាអនេកប្បការ និងវាយម្លៃខ្ពស់ ចំពោះ​សម្ដេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី​បាន​ជួបស​ម្ដែង​ការ​គួរ​សម​នា​ពេល​នេះ។​ លោកវាយតម្លៃខ្ពស់ថា ការដែលសម្ដេចតេជោ អនុញ្ញាតឱ្យលោកចូល​ជួប​សម្ដែង​ការ​គួរ​សម​នេះ​គឺជាសញ្ញាដ៏វិជ្ជមាន ដ៏ល្អមួយដែលបង្ហាញ​អំពី​ការ​ផ្ដល់​តម្លៃ​ទៅ​លើ​ការ​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហាសិទ្ធិមនុស្ស ហើយលោកបានលើកឡើងថា កាលពីលោកធ្វើ​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិប្រចាំនៅប្រទេសមីយ៉ាន់ម៉ា គឺមិនមានឱកាស​ជួប​ជាមួយ​មេដឹ​ក​នាំកំពូលៗនោះឡើយ។

លោកបានរម្លឹកឡើងថា នូវប្រសាសន៍របស់សម្ដេចតេជោ ក្នុងពេលដែល​លោក​ធ្វើ​ជា​អ្នក​រាយការណ៍​ពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងពេលនោះ នៅពេលដែលមានការ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះអ្នកទោសមីយ៉ាន់ម៉ា, សម្ដេចតេជោក៏បានអំពាវនាវឱ្យមានការបន្ធូបន្ថយទោស, ដោយ​លោកមានការចាប់អារម្មណ៍ និងរីករាយយ៉ាង​ខ្លាំង​ចំពោះ​ការ​អំពាវនាវរបស់​សម្ដេច​តេជោ​នា​ពេល​នោះ​ដែល​សម្ដេចតេជោ នៅដឹកនាំជានាយករដ្ឋមន្រ្ដី និងជាប្រធានអាស៊ានផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ បានអរគុណដែលលោកអេនឌ្រូ ដែលជាអ្នករាយ​ការណ៍​ពិសេស​របស់​អង្គកា​រសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានទទួលស្គាល់នូវ​ចំណុច​ល្អរ​បស់ក​ម្ពុជា​ជា​ពិសេសការផ្ដល់សច្ចាប័នក្នុងការទទួលស្គាល់សន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សអន្តរជាតិ និងកម្ពុជា​បាន​ទទួលយកអនុសាសន៍ជាង ៨០ភាគរយ ដែលនេះជាការទទួល​ស្គាល់​អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា។ សម្ដេចតេជោ ក៏បានអរគុណផង​ដែរ​ចំពោះ​ការចាប់​អារម្មណ៍​លើ​បញ្ហា​ព្រំដែ​នរវាងកម្ពុជា និងថៃ ជាពិសេសចំពោះ​ការ​គ្រោង​ចុះ​ទៅ​ពិនិត្យមើលស្ថានភាព​ដោយ​ផ្ទាល់​ចំពោះ​ការ​រស់នៅរបស់ជនភៀសសឹកកម្ពុ​ជា​នៅ​តាម​ព្រំដែន​ដែល​ទទួលរងផលប៉ះពាល់​កើត​ចេញ​ពី​សង្គ្រាម​រវាង​កម្ពុជា និងថៃ។

សម្ដេចតេជោ សង្ឃឹមថាលោក អេនឌ្រូ នឹងបានឃើញអំពីទិដ្ឋភាពជាក់ស្ដែងថា តើប្រជាជនកម្ពុជា​ដែល​ជា​ជនភៀសសឹកនោះទទួលរងនូវផលប៉ះពាល់ និងទុក្ខលំបាក​ពិត​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដោយ​ផ្ទាល់តែម្ដង។ សម្ដេចតេជោ ក៏បានពន្យល់ អំពីសារបាននៃការកើតឡើងជម្លោះ​ព្រំដែន​រវាង​កម្ពុជា និងថៃ ដល់អ្នករាយការណ៍ពិសេសរបស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុ​ក​សិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជាឱ្យបានយល់ផងដែរ»៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាង​ពីរម៉ឺននាក់​ទៀត​មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង

2026/07/22 01:37:07 pm
​វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm
​UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
2026/07/22 01:26:54 pm
​ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់
2026/07/22 01:22:05 pm
​ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 02:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am