Leicester City ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup លើកដំបូង​ក្នុង​រយៈពេល ៣៩ឆ្នាំ​

2021/04/27 09:59:58 am        96

​បាល់ទាត់៖ Leicester City បាន​ឈានឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup លើកដំបូង​ក្នុង​រយៈ​ពេល ៣៩​ឆ្នាំក្រោយ​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់ ៣-១ លើ​ក្រុម​បិសាច​ក្រហម Manchester United នៅ King Power Stadium​។

​​ខ្សែប្រយុទ្ធ​ដែលមាន​ទំរង់​ល្អ​ឡើង​ខ្លាំង Kelechi Iheanacho​ ជាថ្មីទៀត​នៅតែ​រក​គ្រាប់​បាល់​បាន​ក្នុង​ការប្រកួត​នេះ ដោយ​រកបាន​គ្រាប់​នាំមុខ​ដំបូង​នៅ​នាទី​ទី២៤ មុនពេល​ដែល Mason Greenwood តាម​ស្មើ​វិញ​នៅ​នាទី​ទី៣៨ ឲ្យ Manchester United​។​ ​​ឈានចូល​វគ្គ​ទី២ ក្រុម​របស់លោក Brendan Rodgers បន្ត​គ្រប់គ្រង​ការប្រកួត​បានល្អ​ ដោយ​រកបាន​គ្រាប់​បាល់​ ២​គ្រាប់​បន្ថែមទៀត​ដោយ Kelechi Iheanacho ​គ្រាប់​ទី​ពីរ​របស់ខ្លួន និង​គ្រាប់​ចុងក្រោយ​ដោយ Youri Tielemans​។ ​​ជ័យជំនះ​នេះ​ធ្វើឲ្យ​ជើងឯក English Premier League ឆ្នាំ២០១៦ Leices​t​e​r City ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​លើកដំបូង ​គិត​តាំងពី​ឡើង​ចុងក្រោយ​នៅ​រដូវ​កាល ១៩៨១-១៩៨២ ដោយ​នៅពេលនោះ​ចាញ់ Spurs​។

​​ចំណែក Manchester United បាន​ស្គាល់​បរាជ័យ​ក្រៅ​ទឹកដី​លើកដំបូង​ក្នុង ៣០ប្រកួត​ចុងក្រោយ ហើយក៏​ជា​បរាជ័យ​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ ៦រដូវ​កាល​ជាប់​គ្នា​ផងដែរ​។ ​​ដោយឡែក​វគ្គ ៨ក្រុម​ចុងក្រោយ FA Cup មួយគូ​ទៀត​ម្សិលមិញ​ក្រុម​ជើងឯក ៨​សម័យ Chelsea ក៏បាន​ឈានឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​ ក្រោយ​ជ័យជំនះ​លើ Sheffield United ២-០ ដោយ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Oliver Norwood និង​គ្រាប់​បាល់​ចុង​ម៉ោង​របស់ Hakim Ziyech​ នៅ​នាទី​ទី៩០+២​។ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Chelsea នឹងត្រូវ​ជួប​ជាមួយ​ក្រុម​នាំមុខគេ​នៅ Premier League, Manchester City ដែល​បាន​យកឈ្នះ​នៅ​ទឹកដី Everton ២-០ កាល​ពី​​ថ្ងៃ​សៅរ៍ ខណៈ Leicester City ឡើង​ជួប Southampton៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm