Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស

2026/07/22 12:41:14 pm        84

ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសជាផ្លូវការពីការផ្ទេរសម្រេច ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Morgan Rogers ពី Aston Villa ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០៣៣។

ទោះ​បីជាក្លិបទាំងពីរមិនបានបង្ហាញតម្លៃផ្ទេរជាផ្លូវការក៏ដោយ ប៉ុន្តែប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ចក្រ​ភព​អង់​គ្លេស​បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះមានតម្លៃប្រមាណ ១១៧ លានផោន (ប្រហែល ១៥៧ លានដុល្លារអាមេរិក) ដែលធ្វើឱ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះ​ក្លាយ​ជា​កីឡាករ​ជន​ជាតិ​អង់គ្លេស​មាន​តម្លៃផ្ទេរខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ចំនួនទឹកប្រាក់នេះ ត្រូវបានគេរាយការណ៍ថា លើសកំណត់ត្រាមុន ដែល Manchester City បាន​ចំណាយរហូតដល់ ១១៦ លានផោន ដើម្បីផ្ទេរខ្សែបម្រើ Elliot Anderson ពី Nottingham Forest កាលពីដើមខែនេះ។

សម្រាប់ Chelsea នេះក៏ជាការបំបែកកំណត់ត្រាផ្ទេរកីឡាករថ្លៃបំផុតរបស់ក្លិបផងដែរ ដោយ​លើ​ស​ពី​ការផ្ទេរខ្សែបម្រើជម្រើសជាតិអេក្វាឌ័រ Moisés Caicedo ដែលបានមកពី Brighton & Hove Albion ក្នុងតម្លៃប្រមាណ ១១៥ លានផោន កាលពីឆ្នាំ២០២៣។

រំលឹកថា Morgan Rogers គឺជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ West Bromwich Albion និងធ្លាប់ចំណាយពេលនៅ Manchester City រយៈពេល ៤ ឆ្នាំពីឆ្នាំ ២០១៩ ដល់ ២០២៣ ដែលអំឡុងពេលនោះ រូបគេត្រូវបានក្លិបបញ្ចេញឱ្យក្លិបផ្សេងខ្ចីរហូតរួមមាន Lincoln City, Bournemouth និង Blackpool។

ក្រោយ​មក Rogers ក៏បានផ្លាស់ទៅកាន់ Middlesbrough ក្នុងតម្លៃផ្ទេរបិទជិតមួយ។ លេ​ងបា​ន​ត្រឹម​មួយរដូវកាលប៉ុណ្ណោះ Morgan Rogers ក៏បានផ្លាស់មកកាន់ Aston Villa ក្នុងតម្លៃផ្ទេរ ៨ លានផោន បូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេង ៧ លានផោន។

សម្រាប់ការផ្ទេរមកកាន់ Chelsea តម្លៃ ១១៧ លានផោននេះដែរ Middlesbrough ក៏នឹងទទួលបាន ២០.៣ លានផោនផងដែរ ក្នុងកិច្ចសន្យាលក់បន្តដែលបានចងជាមួយ Aston Villa៕ អត្ថបទ៖នាង សុភាវុធ



 


អត្ថបទដែលទាក់ទង

វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm        1
ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm        1
Morgan Rogers ផ្លាស់មក Chelsea ពី Aston Villa ក្នុងតម្លៃផ្ទេរ​ថ្លៃបំផុត​បំបែក​កំណត់​ត្រា​អង់គ្លេស
2026/07/22 12:41:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាប្រាប់ទៅកិច្ចប្រជុំពិសេសអាយឆានៅហ្វីលីពីនថា ជនភៀសសឹកកម្ពុជាជាង​ពីរម៉ឺននាក់​ទៀត​មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារយោធាថៃរារាំង

2026/07/22 01:37:07 pm
​វិចិត្រករតាមដងផ្លូវនៅ Barcelona គូរគំនូរ Ferran Torres លើកពាន World Cup អបអរ​សាទរ​ជ័យជម្នះ​របស់អេស្ប៉ាញ
2026/07/22 01:31:08 pm
​UN៖ ការខាតបង់ពីការឆបោកតាមអនឡាញក្នុងតំបន់អាស៊ីរហូតដល់ជាង ១១៤ ពាន់លានដុល្លារនៅឆ្នាំ ២០២៥
2026/07/22 01:26:54 pm
​ប្រមុខការទូតអាមេរិកប្រាប់អាស៊ានថា ការអនុញ្ញាតឱ្យអ៊ីរ៉ង់គ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាគំរូដ៏គ្រោះថ្នាក់
2026/07/22 01:22:05 pm
​ប្រធាន La Liga អំពាវនាវឱ្យ Gianni Infantino លាលែងពីតំណែង ដោយចោទ FIFA ថាកំពុងបំផ្លាញបាល់ទាត់
2026/07/22 01:19:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/21 02:31:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/21 11:49:53 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am