ជនជាតិភាគតិចព្នងងាយរងគ្រោះ១៨៤គ្រួសារ នៅស្រុកចិត្របុរី​ ទទួលអំណោយ​ពី​កាកបាទក្រហមកម្ពុជា

2022/05/05 04:34:22 pm        602

នៅពីថ្ងៃទី៤ ខែឧសភានេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទក្រហមកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ បន្តចែក​ជូន​ប្រជាពលរដ្ឋ ជនជាតិភាគតិច ដែលងាយរងគ្រោះបំផុត ចំនួន១៨៤គ្រួសារទៀត រស់នៅតំបន់​ដាច់​ស្រយាល នៃស្រុកចិត្របុរី ខេត្តក្រចេះ។

កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជាប្រធានបានចាត់តាំងឱ្យក្រុមការងារ បន្ត​នាំ​យក​អំណោយ​មនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ និងគ្រួសារជនជាតិភាគតិចព្នង ដែលងាយរងគ្រោះ​បំផុត​ចំនួន​ ១៨៤គ្រួសារទៀត រស់នៅតំបន់ដាច់ស្រយាល នៃស្រុកចិត្របុរី ខេត្តក្រចេះ។

ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានបញ្ជាក់ថា «ក្នុងបេសកកម្មមនុស្សធម៌នៅលើ​ទឹកដីខេត្តក្រចេះ​នាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមានការគាំទ្រពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ជា​អម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថសីហនុ ព្រះធានកិត្តិយស កាកបាទ​ក្រហម​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចាត់ឱ្យក្រុមការងារចុះពិនិត្យស្ថាន​ភាព​ជាក់ស្តែង​ឱ្យឃើញពីអ្នកងាយរងគ្រោះបំផុត ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំ​ជនពិបាកនឹងធ្វើដំណើរទៅដល់ ដែលជាមុខសញ្ញាអាទិភាពរបស់កាកបាទ​ក្រហម​កម្ពុជា»​។

ជាក់ស្តែងនៅថ្ងៃនេះក្រុមការងារបានបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារ​ជនជាតិភាគតិចព្នងសរុបបានចំនួន១៨៤គ្រួសារ រស់នៅក្នុងឃុំកន្ទួត ឃុំដារ ឃុំចង្ក្រង និងឃុំថ្មី ដែលធ្វើឡើងចំនួន៥ទីតាំងផ្សេងគ្នា ទី១ ក្នុងភូមិអង្ក្រង ឃុំកន្ទួត មាន៣ភូមិ សម្រាប់​ប្រជាពលរដ្ឋ​ ២៥គ្រួសារ, ទី២ ភូមិអន្ទង់វៀន ឃុំកន្ទួត មាន៣ភូមិ សម្រាប់ប្រជាពលរដ្ឋ ២៥គ្រួសារ, ទី៣ ឃុំដារ មាន៣ភូមិ សម្រាប់ប្រជាពលរដ្ឋ ៣៧គ្រួសារ, ទី៤ ឃុំអង្ក្រង មាន៥ភូមិ សម្រាប់​ប្រជាពលរដ្ឋ ៣៩គ្រួសារ,ទី៥វត្តដូនដី ឃុំថ្មី មាន៧ភូមិ សម្រាប់​ប្រជាពលរដ្ឋ ៥៦គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណាលនោះឯកឧត្តម អ៊ុយ សំអាត បាននាំព្រះរាជបណ្តាំសួរសុខទុក្ខ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ​ជាអម្ចាស់​ជីវិត​លើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ចំពោះលោកតាលោកយាយទាំងអស់នៅទីនេះ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។

ជាមួយគ្នានេះដែរឯកឧត្តម ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះ គ្រោះធម្មជាតិ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        174
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm