ប្រភពជាន់ខ្ពស់របស់អ៊ីរ៉ង់មួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា ផលប្រយោជន៍របស់អង់គ្លេសនៅក្នុងតំបន់មជ្ឈិមបូព៌ា អាចក្លាយជាគោលដៅយោធាស្របច្បាប់របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងឡុងដ៍ចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់។

ប្រភពរបស់ទីភ្នាក់ងារព័ត៌មានបាននិយាយថា៖«ប្រសិនបើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអំពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Andy Burnham ក្នុងការចូលរួមជាមួយសង្គ្រាមរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ត្រូវបានបញ្ជាក់នោះ ក្រៅពីផលវិបាកផ្នែកនយោបាយ និងច្បាប់ ផលប្រយោជន៍របស់អង់គ្លេសទាំងអស់នៅក្នុងតំបន់នេះ នឹងត្រូវបញ្ចូលទៅក្នុងបញ្ជីគោលដៅរបស់កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់»។

ប្រភពនោះក៏បានរំលឹកផងដែរថា៖«អង់គ្លេសធ្លាប់បានជួបប្រទះការអនុវត្តការគំរាមកំហែងរបស់អ៊ីរ៉ង់ម្តងរួចមកហើយ ក្នុងអំឡុងសង្គ្រាមរយៈពេល ៤០ថ្ងៃ»៕