នៅថ្ងៃពុធនេះ ក្រុមសកម្មជនហ្វីលីពីន បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាលប្រឆាំងកុបកម្ម ខណៈពេលពួកគេតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ដែលស្ថិតនៅក្នុងទីក្រុងម៉ានីល សម្រាប់ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូសន្ធនារបស់ប្លុកមួយនេះ ។
ក្រុមសកម្មជនទាំងនេះ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់ទីតាំងដែលជំនួបត្រូវបានធ្វើឡើង ។
ក្រុមបាតុករបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ចប់ការជាប់ពាក់ព័ន្ធរបស់ខ្លួននៅជម្លោះក្នុងតំបន់ ហើយនិងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងបង្កភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
ជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាន បានកើតមានឡើង ស្របពេលអរិភាពកើតឡើងសារជាថ្មី និងទស្សនីយភាពនៃការប្រឈមថ្មីនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
បាតុកម្មនេះ ត្រូវបានធ្វើឡើងផងដែរ ក្នុងបរិបទភាពតានតឹងការទូតកើនឡើងរវាងទីក្រុងប៉េកាំង និងហ្វីលីពីនដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់សហរដ្ឋអាមេរិក បន្ទាប់ពីឧបទ្ទេវហេតុកាលពីពេលថ្មីៗនៅសមុទ្រចិនខាងត្បូង ដែលនាំឲ្យប្រទេសទាំង ២ កោះហៅឲ្យចូលខ្លួននូវឯកអគ្គរដ្ឋទូតប្រទេសនិមួយៗ ៕

