លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់

2026/07/22 11:03:52 pm        73

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នៅ​ថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)​នេះ បាន​បញ្ជាក់​ឱ្យដឹង​ថា សហរដ្ឋអាមេរិកនៅតែមានឆន្ទៈស្វែង​រក​ដំណោះស្រាយ​ តាម​រយៈ​ការចរចា ដើម្បីបញ្ចប់វិបត្តិអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់មិនមានភាពប្រាកដ​ប្រជា ​ក្នុងដំណើរការ​នេះ​ឡើយ​ ខណៈដែលជម្លោះកាន់តែរីកធំឡើង បានរំខានដល់ផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោកចំនួន ២។

លោក Rubio បានធ្វើអត្ថាធិប្បាយរបស់លោក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសតំបន់​អាស៊ីអាគ្នេយ៍ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីនាវាដឹកប្រេង ៣គ្រឿងដែលដឹកប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតទៅកាន់អាស៊ី បានប្ដូរ​ផ្លូវ​នៅសមុទ្រក្រហម ដោយ​ការធ្វើ​បែប​នោះ​ទំនង​ជាការឆ្លើយតបជាក់ស្ដែង​ទៅនឹង​​ការគំរាមកំហែងពីក្រុមហ៊ួទី​ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅក្នុង​ប្រទេស​យេម៉ែន។

ក្រុមហ៊ួទី​ ដែលគ្រប់គ្រងឆ្នេរសមុទ្រនៅមាត់​ច្រក​សមុទ្រក្រហម បានប្រកាសពីការបិទផ្លូវទឹក ចំពោះ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី​ថ្ងៃទី២០​ ខែកក្កដា ដោយនេះអាច​​ជាការ​បើកសមរភូមិ​ថ្មី នៅក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅទូទាំងឈូងសមុទ្រពែក្ស ចាប់តាំងពីវាបានចាប់ផ្តើមផ្ទុះ​ឡើង​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានកាល​ថ្ងៃទី២០ ខែកក្កដាថា ទីក្រុងតេអេរ៉ង់បានទទួលសំណើពីអន្តរ​ការី សម្រាប់បទឈប់បាញ់រយៈពេល ១០​ថ្ងៃ ក្នុងកិច្ចប្រឹងប្រែង ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាល​ពី​ខែមិថុនា ដែលបានជំនួសបទឈប់បាញ់កាលពីខែមេសា។

លោក Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «តែងតែប្តេជ្ញាចិត្ត ចំពោះការទូត» ប៉ុន្តែមិន​ច្បាស់​ថា តើទីក្រុងតេអេរ៉ង់ មានការប្តេជ្ញាចិត្តដូចគ្នា ចំពោះការចរចាដែរ ឬទេ។ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន​ លោក Rubio បានលើក​ឡើង​ថា៖ «បញ្ហាដែលយើងកំពុងជួបប្រទះនៅពេលនេះ គឺថា ពួកគេមិនយកចិត្តទុកដាក់ ចំពោះការចរចាទេ។ ប្រសិនបើពួកគេយកចិត្តទុកដាក់ យើងយកចិត្តទុកដាក់។ ប្រសិនបើពួកគេមិនយកចិត្តទុកដាក់ទេ នោះយើងនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់យើង និងផលប្រយោជន៍នៃ​សម្ព័ន្ធមិត្តរបស់យើង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm