កម្ពុជា ត្រូវការឈ្នះហ្វីលីពីន ដើម្បីអាចមានឱកាសប្រជែងជើងឯក SEA V.Cup នៅជើងទី២

2026/07/23 11:17:56 am        85

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិហ្វីលីពីន នាវេលាម៉ោង ៧យប់ថ្ងៃទី២៣ ខែកក្កដានេះ ក្នុងយុទ្ធនាការប្រកួតបាល់ទះពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរងបរាជ័យទល់ក្រុមម្ចាស់ផ្ទះ ៣-០សិត កាលពីម្សិលមិញ។

ថ្ងៃនេះគឺជាការប្រកួតបញ្ចប់ពូលA របស់ក្រុមបាល់ទះកម្ពុជា ហើយក៏ជាការប្រកួតដ៏សំខាន់ ដែលកម្ពុជាត្រូវការជ័យជម្នះ ដើម្បីរក្សាឱកាសប្រជែងជើងឯកជាថ្មី តែជាការប្រកួតដំបូងរបស់ហ្វីលីពីន មុនពួកគេត្រូវជួបក្រុមខ្លាំងឥណ្ឌូនេស៊ី នាថ្ងៃស្អែក។

ជាការពិតកម្ពុជា បានចាញ់ឥណ្ឌូនេស៊ី ក្នុងពូល ដូចកាលពីជើងទី១ តែបានយកឈ្នះក្រុមហ្វីលីពីន ៣-២សិត ដែលធ្វើឲ្យកម្ពុជា មានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ រហូតដណ្ដើមបានជើងឯក SEA V.Cup ជើងទី១ នៅប្រទេសហ្វីលីពីន។

តាមរយៈនេះ ប្រសិនបើក្រុមបាល់ទះកម្ពុជា អាចយកឈ្នះហ្វីលីពីន ក្នុងជំនួបយប់នេះ កម្ពុជានៅតែមានសង្ឃឹមខ្ពស់ ដើម្បីឡើងទៅវគ្គបន្ដ ក៏ដូចជាឱកាសដណ្ដើមជើងឯកជាថ្មី ទោះបីត្រូវចាំអ៊ុតលទ្ធផលជំនួបបញ្ចប់ពូលA រវាងឥណ្ឌូនេស៊ី និងហ្វីលីពីន នៅថ្ងៃទី២៤ ខែកក្កដាយ៉ាងណាក្ដី។

គួរដឹងថា ជំនួបបើឆាកជើងទី២ នៃពានរង្វាន់បាល់ទះប្រចាំតំបន់នេះ ក្រុមបាល់ទះកម្ពុជា ពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ក្រោយចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ៣-០សិត ក្នុងពិន្ទុ ២៤-២៦, ១៥-២៥ និង ១៧-២៥។ បែបនេះក្ដី ប្រតិភូ គ្រូបង្វឹក និងកីឡាករ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតបន្ទាប់ដ៏សំខាន់នៅព្រលប់ថ្ងៃទី២៣ ខែកក្កដានេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1
កម្ពុជា ត្រូវការឈ្នះហ្វីលីពីន ដើម្បីអាចមានឱកាសប្រជែងជើងឯក SEA V.Cup នៅជើងទី២
2026/07/23 11:17:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជនអាមេរិក៖ លោក TRUMP កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីធានាសន្តិភាពនៅអ៊ុយក្រែន

2026/07/23 03:08:29 pm
​គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 03:06:29 pm
​អ៊ីរ៉ង់និយាយថា ខ្លួនបានបញ្ឈប់នាវាដឹកប្រេងបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស
2026/07/23 03:06:19 pm
​ប្រភព៖ ជំនួបលោក TRUMP-លោក NETANYAHU ត្រូវពន្យារពេល ខណៈអាមេរិកជំរុញឲ្យដកទ័ពចេញពីលីបង់
2026/07/23 03:03:57 pm
​មន្ត្រីរដ្ឋាភិបាល៖ អ៊ីរ៉ាក់បាត់បង់ចំណូលជាង ៤០ ពាន់លានដុល្លារ ដោយសារសង្គ្រាម
2026/07/23 02:58:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am