រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី

2026/07/23 01:08:28 pm        131

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បាន​រៀប​ចំ​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ បង្សុកូល និង​រាប់បាត្រ​ឧទ្ទិស​កុសល​ជូន​វីរៈ​កងទ័ព និងវីរនគរបាល ដែល​បាន​ពលី​ជីវិត​ក្នុងស​មរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី។

ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន​ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រី​រាជ​ការ ​និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ការ​រៀបចំពិធីនេះ មិនត្រឹមតែ​ជា​ការ​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ​មក​លើ​ព្រះរា​ជា​ណា​ចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​សក្ខីភាព​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​ចង​ចាំ​មិន​ភ្លេច​នូវ​ពលិកម្ម​ដ៏​ធំធេងរបស់វីរៈកងទ័ព និងវីរនគរបាលជាតិ។

ការលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិតរបស់ពួកគាត់ក្នុងសមរភូមិមុខ គឺ​ជា​មរតក​ស្មារតី​ដ៏​ពិសិដ្ឋ​ដែល​កូនខ្មែរគ្រប់រូបត្រូវចងចាំ និងរក្សាទុកក្នុងក្រអៅបេះដូងជាអមតៈ។ ឈាម និង​ញើស​របស់​វីរជនទាំងអស់នោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាការពារសុខសន្តិភាព អធិប​តេយ្យភា​ព និងបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង៕

អត្ថបទដែលទាក់ទង

គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 03:06:29 pm        1
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចុះអនុស្សរណៈយោគយល់​ជាមួយ​សមាគម​អតីត​យុទ្ធ​ជន​ខេត្ត​ហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
2026/07/23 02:48:12 pm        1
សមត្ថកិច្ចជំនាញ កម្ទេចចោលមីន១គ្រាប់នៅចំណុចទឹកជ្រោះដំណាក់ក្បូន ស្រុកមណ្ឌលសីមា ខេត្តកោះកុង
2026/07/23 01:50:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជនអាមេរិក៖ លោក TRUMP កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីធានាសន្តិភាពនៅអ៊ុយក្រែន

2026/07/23 03:08:29 pm
​គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 03:06:29 pm
​អ៊ីរ៉ង់និយាយថា ខ្លួនបានបញ្ឈប់នាវាដឹកប្រេងបីគ្រឿងដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស
2026/07/23 03:06:19 pm
​ប្រភព៖ ជំនួបលោក TRUMP-លោក NETANYAHU ត្រូវពន្យារពេល ខណៈអាមេរិកជំរុញឲ្យដកទ័ពចេញពីលីបង់
2026/07/23 03:03:57 pm
​មន្ត្រីរដ្ឋាភិបាល៖ អ៊ីរ៉ាក់បាត់បង់ចំណូលជាង ៤០ ពាន់លានដុល្លារ ដោយសារសង្គ្រាម
2026/07/23 02:58:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am