UN៖ ជនអន្តោប្រវេសន៍យ៉ាងតិច ១៤៤នាក់ បានស្លាប់ ឬបាត់ខ្លួន នៅឆ្នេរសមុទ្រអាហ្វ្រិក

2026/07/23 09:55:50 pm        194

យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ចំនួន ១៤៤ នាក់ បានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់តាមសមុទ្រដាច់ដោយឡែកពីគ្នា នៅឆ្នេរសមុទ្រនៃប្រទេសម៉ូរីតានី។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានរាយការណ៍ថា ខ្លួនពិតជា​មានភាពសោកសៅយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍ទាំងនេះ។

 លោក Matthew Saltmarsh អ្នកនាំពាក្យរបស់ UNHCR បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារថា ប្រតិបត្តិការជួយសង្គ្រោះ និងចូលចតចំនួនបីលើក ដែលបានធ្វើឡើង រវាងថ្ងៃទី ១៤ និង ១៨ ខែកក្កដា បាននាំមនុស្សចំនួន ៣៨៧នាក់ ទៅកាន់ច្រាំងដោយសុវត្ថិភាពនៅក្នុងទីក្រុង Nouadhibou ភាគពាយ័ព្យ។ អ្នកនៅរស់រានមានជីវិតមកពីប្រទេសជាច្រើន ប៉ុន្តែទីភ្នាក់ងារនេះ មិនបានបង្ហាញសញ្ជាតិរបស់ពួកគេទេ។

 លោក Saltmarsh បាននិយាយថា៖ «នេះគឺជាការរំលឹកយ៉ាងច្បាស់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីអាជ្ញាធរតំបន់ឆ្នេរ និងដៃគូមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សក៏ដោយ ក៏ផ្លូវធ្វើដំណើរតាមមហាសមុទ្រអាត្លង់ទិកពីអាហ្វ្រិកខាងលិចឆ្ពោះទៅកាន់កោះកាណារី (Canary) នៅតែជាច្រកធ្វើ​ ដំណើរ​ចម្រុះដ៏​គ្រោះថ្នាក់បំផុតមួយនៅ​ក្នុងពិភពលោក»។

ហេតុការណ៍ដែលមានចំនួនអ្នកស្លាប់ច្រើនបំផុតដែលត្រូវបានរាយការណ៍ គឺពាក់ព័ន្ធនឹងទូកមួយគ្រឿងដែលបានចេញដំណើរពីភូមិឆ្នេរ Bafuloto ក្នុងប្រទេសហ្គាំប៊ី ឆ្ពោះទៅប្រទេសអេស្ប៉ាញ។ មានមនុស្សតែ ៣៨ នាក់ប៉ុណ្ណោះ ដែលបានរស់រានមានជីវិត បន្ទាប់ពីពួកគេជាប់គាំងនៅមហាសមុទ្រអាត្លង់ទិកអស់រយៈពេលជិត​ ២៥ថ្ងៃ ខណៈអ្នកដំណើរ ១៤៤នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ ឬបាត់ខ្លួន៕

 

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        49
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        79
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm