រយៈពេល១២យប់ជាប់ៗគ្នានៃការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ ខណៈជាប្រតិបត្តិការមានទំហំស្មើរគ្នា ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងរបស់លោកនឹងវាយប្រហារស្ពាន ឬរោងចក្រថាមពលអ៊ីរ៉ង់គ្រប់ពេលដែលនាវាត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ។
អ៊ីរ៉ង់និយាយថា ពួកគេនឹងមានចំណាត់ការតាមរបៀបដូចគ្នា។ យើងបានមើលឃើញការវាយប្រហារទាំងនេះបន្តនៅទូទាំងប្រទេសក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ(GCC) មានកូវ៉ែត និងបារ៉ែន ក្នុងរយៈពេល ១២ ថ្ងៃកន្លងទៅនេះ និងរួមទាំងប្រទេសហ្ស៊កដានីផងដែរ។

កាលពីថ្ងៃពុធ យោធារបស់ប្រទេសហ្ស៊កដានី បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួនបួនគ្រាប់ ហើយកូវ៉ែតក៏ត្រូវបានវាយប្រហារ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ យើងបានឃើញប្រទេសក្រុមប្រឹក្សាប្រតិបត្តិការឈូងសមុទ្រ(GCC) ស្ថិតក្រោមការវាយប្រហារសម្រាប់សង្គ្រាមដែលពួកគេពុំមែនជាអ្នកចាប់ផ្តើម ជាសង្គ្រាមដែលពួកគេនិយាយថាមិនគាំទ្រ ហើយក៍កំពុងខិតខំដើម្បីនាំយកបទឈប់បាញ់មកវិញ។
ព័ត៌មានចុងក្រោយអំពីបញ្ហានេះ យើងបានឃើញប្រទេសកាតា ប៉ាគីស្ថាន និងអេហ្ស៊ីប ស្នើឱ្យមានបទឈប់បាញ់រយៈពេល ១០ ថ្ងៃរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីកុំឱ្យជម្លោះនេះរាលដាលទៅជាជម្លោះក្នុងតំបន់។
