សេចក្តីថ្លែងការណ៍របស់កងឆ្មាំបដិវត្តអ៊ិស្លាមអ៊ីរ៉ង់(IRGC) បាននិយាយទៅកាន់ប្រជាជនកូវ៉ែតដោយផ្ទាល់ ដោយកងឆ្មាំបានទទូចថា គឺសហរដ្ឋអាមេរិក ពុំមែនអ៊ីរ៉ង់ទេ ដែលបាន «រំលោភលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់អ្នក»។
កងឆ្មាំនិយាយថា ការវាយប្រហាររបស់ខ្លួនគឺសំដៅលើមូលដ្ឋានកងទ័ពអាមេរិកនៅទឹកដីដែលខ្លួនពិពណ៌នាថាហួសពីការគ្រប់គ្រងរបស់ឆ្មាំព្រំដែនកូវ៉ែតនិងជាកន្លែងដែលអាមេរិក និងនណារម្នាក់ ដែលពួកគេចង់បាន រួមមានអ្នកទោសមកពីប្រទេសផ្សេងៗ ចូលនិងចាកចេញបានដោយសេរី។
កងឆ្មាំនិយាយថា ដូច្នេះ គឺអាមេរិកទេដែលបានរំលោភលើបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់អ្នក ពុំមែនយើងឡើយ។ យើងកំពុងវាយប្រហារទឹកដីដែលកាន់កាប់ដោយកងទ័ពអាមេរិក ជាកងទ័ពដែលមិនស្គាល់អ្វីក្រៅពីឧក្រិដ្ឋកម្ម។

