World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា

2026/07/23 11:24:53 pm        448

រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា ​(World Vision International) ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បី​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការដ៏យូរអង្វែង រាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារ និង​ស្វែង​រក​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីតម្រង់​ទិស​ក្នុង​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្ររបស់អង្គការ ឆ្នាំ២០២៨-២០៣២ ឱ្យឆ្លើយតបតាម​អាទិភាព​សុខាភិបាល​ជាតិ​។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការជាង ៥៦ឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ ក្នុង​ការ​ចូល​រួម​អភិវឌ្ឍប្រព័ន្ធ សុខាភិបាលជាតិ ជាពិសេសលើសុខភាពមាតា-កុមារ និងអាហារូបត្ថម្ភ។

លោក​ស្រីបណ្ឌិត Than Thi Ha បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបាន​រាយការណ៍​ជូន​អំពី​សមិទ្ធ​ផលនៃការអនុវត្តយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២៣-២០២៧ ដែលបានគ្របដណ្តប់លើ ២០ រាជធានី-ខេត្ត (៨៤% នៃផ្ទៃប្រទេស) ជាមួយថវិកាវិនិយោគជាង ១៣ លានដុល្លារអាមេរិក។ លោកស្រីបណ្ឌិត បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា ទារក និងកុមារនៅកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន ៥ ចំណុច ដើម្បី​តម្រង់​ទិស​ការងារ៖ ១. ប្រែក្លាយគំរូសហគមន៍ជោគជ័យ ឱ្យទៅជាគំរូ​ស្តង់​ដារ​សម្រាប់​អនុវត្ត​នៅ​ទូទាំង​ប្រទេស​។ ២. ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ឆ្មប និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG)។ ៣. ពង្រីកគំរូសេវាសុខភាពដែលមានភាពធន់ និងនិរន្តរភាព។ ៤. ធ្វើបរិយាបន្ន​ទិន្នន័យ​តាម​ដាន​អាហា​រូបត្ថម្ភ ទៅក្នុងប្រព័ន្ធទិន្នន័យឌីជីថលសុខាភិបាលជាតិ។ ៥. រៀបចំផែនកា​រ​យុទ្ធ​សាស្ត្រ​អង្គ​ការ ​ឆ្នាំ២០២៨-២០៣២ ដោយពិគ្រោះយោបល់ និងសហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួ​យ​ក្រសួង​សុខាភិបាល​៕

អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm