នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នឹងធ្វើដំណើរទៅកាន់ទីក្រុងតេអេរ៉ នៅថ្ងៃព្រហស្បតិ៍នេះ ដោយដឹកនាំគណៈប្រតិភូរដ្ឋាភិបាលជាន់ខ្ពស់មួយក្រុម ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ លើវិស័យ ថាមពល ពាណិជ្ជកម្ម ការដឹកជញ្ជូន និងកសិកម្ម។

រដ្ឋាភិបាលអ៊ីរ៉ាក់បាននិយាយថា បញ្ហានៃការនាំយកអាវុធទាំងអស់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ នឹងមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សាទេ ដោយហៅបញ្ហានេះថា «ជាកិច្ចការអធិបតេយ្យរបស់អ៊ីរ៉ាក់»។
ដំណើរទស្សនកិច្ចនេះ បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីលោក al-Zaidi បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ខណៈដែលទីក្រុងបាកដាដ បានបង្កើនការទូតជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ ខណៈពេលដែលកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ស្របពេលមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Haider al-Aboudi បាននិយាយកាលពីថ្ងៃពុធថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញជាផ្លូវការពីប្រធានាធិបតីអ៊ីរ៉ង់ ហើយថា al-Zaidi នឹងមានគណៈប្រតិភូជាន់ខ្ពស់ អមដំណើរជាមួយផងដែរ៕
