ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង

2026/07/23 11:35:31 pm        144

ប្រទេសចិន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានតាមដាន និងបណ្តេញនាវាហ្វីលីពីន ២គ្រឿង ដែលខ្លួនចោទប្រកាន់ថា បាន «រំលោភបំពាន» ចូលទៅក្នុងដែនទឹក នៅជិតតំបន់មាន​ជម្លោះ​ Scarborough Shoal ទោះបីជាមានការព្រមានក៏ដោយ ដោយ​នេះគឺ​ជាឧប្បត្តិហេតុលើក​ទី២ ក្នុងសប្តាហ៍នេះ នៅក្នុងសមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធនឹងប្រទេសទាំង២។

ចំណុចប្រឈម​មុខ​ដាក់​គ្នា​ក្ដៅ​គគុក​ ដែល​ជាទីតាំងសមុទ្រមានជម្លោះបំផុតមួយ នៅអាស៊ី គឺតំបន់ថ្មប៉ប្រះទឹក​ Scarborough Shoal ត្រូវបានទាមទារ ទាំងពី​ហ្វីលីពីន និងចិន ដែលហៅវាថា «Huangyan Dao»។

ខណៈពេលដែលបញ្ជាក់ជាថ្មី អំពីអធិបតេយ្យភាព លើតំបន់មានជម្លោះ ឆ្មាំល្បាត​ឆ្នេរចិន បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងសូមអំពាវនាវឱ្យហ្វីលីពីនបញ្ឈប់ជាបន្ទាន់​នូវ​សកម្មភាពរំលោភបំពាន និងបង្ក​ហេតុ​របស់ខ្លួន»។

សេចក្ដី​ថ្លែង​ការណ៍​បាន​បន្ថែម​ថា ឆ្មាំសមុទ្របានចាត់វិធានការចាំបាច់ ដូចជាការតាមដាន ការត្រួតពិនិត្យ និងការស្ទាក់ ដើម្បីបណ្តេញនាវាហ្វីលីពីនចេញ ដោយហៅសកម្មភាពទាំងនោះថា ជាការ​ធ្វើ​ប្រកប​ដោយ​ «ស្តង់ដារ វិជ្ជាជីវៈ និងស្របច្បាប់»។

ឆ្មាំល្បាត​ឆ្នេរ​ហ្វីលីពីន និងស្ថានទូតហ្វីលីពីន នៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

គួរ​បញ្ជាក់​ថា ការកត់សម្គាល់នេះបានកើតឡើងក្រោយ​​ការតវ៉ារបស់ភាគីទាំង២ នៅសប្តាហ៍នេះ បន្ទាប់​ពី​មាន​​ការប៉ះទង្គិចគ្នា រវាងទីក្រុងប៉េកាំង និងម៉ានីល នៅក្នុងតំបន់ថ្ម​ប៉ប្រះ​ទឹក​ Second Thomas Shoal ដែលជាទីតាំងមួយផ្សេងទៀត នៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm