ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងតំបន់មួយចំនួននៃច្រកសមុទ្រតៃវ៉ាន់ នៅជិតឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍។
ព័ត៌មាននៃសមយុទ្ធនេះបានកើតឡើងក្រោយមួយថ្ងៃបន្ទាប់ពីមានការជួបពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ស្ដីពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួន។

អាជ្ញាធរដែនសមុទ្របានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយថា សមយុទ្ធនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក) ជារៀងរាល់ថ្ងៃ នៅជុំវិញកោះ Dongshan ដែលមានព្រំប្រទល់ជាប់នឹងខេត្ត Guangdong។
គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ដោយឡោមព័ទ្ធកោះតៃវ៉ាន់ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់លក់អាវុធតម្លៃខ្ពស់បំផុត ១១,១ពាន់លានដុល្លារ សម្រាប់កោះនេះ ដែលរដ្ឋបាលរបស់កោះបដិសេធការអះអាងសិទ្ធិអធិបតេយ្យរបស់ចិន៕

