រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 11:43:21 pm        150

នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន នា​ថ្ងៃពុធ (ទី​២២ ខែកក្កដា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើក​ឡើង​ថា ប្រទេស​ចិន និងឥណ្ឌា គួរតែគិតគូរពីសុខុមាលភាពរបស់មនុស្សជាតិ បង្ហាញពីការទទួលខុសត្រូវ ក្នុងនាមជាប្រទេសធំ ពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី និងជំរុញ​ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការអន្តរជាតិ និងតំបន់។

លោក Wang ដែលក៏ជាសមាជិករបស់​ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិនផងដែរនោះ​ បានធ្វើការកត់សម្គាល់បែប​នេះ នៅពេលលោក​ជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar។ លោក Wang បានអំពាវនាវឱ្យប្រទេសទាំង២ ធ្វើការរួមចំណែកជាវិជ្ជមានដល់ការជំរុញពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយ ក្នុងទំនាក់ទំនងអន្តរជាតិ។

ជាមួយ​គ្នានេះ លោក Wang បានបញ្ជាក់​បន្ថែម​ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ក្នុង​ការ​ធ្វើការជាមួយឥណ្ឌា ដើម្បីអនុវត្តការយោគយល់គ្នាសំខាន់ៗដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំង២ រក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា ក្នុង​នោះ​រួមទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មផង​ដែរ​ ប្រព័ន្ធផ្សព្វផ្សាយ និង​ការផ្លាស់ប្តូរប្រជាជន និង​ប្រជាជន​ និងវប្បធម៌ ហើយ​ដោះស្រាយបញ្ហារសើបឱ្យបានសមស្រប​។

ចំពោះលោក Jaishankar លោក​បាន​ប្រាប់​ថា ជំហររបស់ប្រទេសឥណ្ឌា លើបញ្ហាទាក់ទងនឹងកោះ​តៃវ៉ាន់ និងតំបន់​ Xizang មិនមានការផ្លាស់ប្តូរឡើយ​ ហើយឥណ្ឌាគោរពអធិបតេយ្យភាពរបស់ចិន​។ លោកបានបន្ថែមថា ប្រទេសឥណ្ឌាបានជំរុញទំនាក់ទំនងទ្វេភាគីបែប​វិជ្ជមាន និងសហប្រតិបត្តិការជាប់លាប់ ជាមួយនឹងវិធីសាស្រ្តសម្លឹង​ទៅ​អនាគត​៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        6
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm