វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់មនុស្សរូបរាងស្រដៀងមនុស្ស (Humanoid Robot) ដំបូងបង្អស់របស់ប្រទេសចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ ត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦)។ មនុស្សយន្តរូបរាងដូចមនុស្សទាំងនោះ បានចូលទៅក្នុងទីលាន នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់នេះ។
ដោយគ្មានការបញ្ជាពីចម្ងាយ ឬជំនួយពីខាងក្រៅ មនុស្សយន្តទាំងនេះត្រូវតែ «មើល» សម្រេចចិត្ត និងស៊ុតបាល់ដោយខ្លួនឯង ដោយទាំងអស់នេះដំណើរការដោយកូដដែលសរសេរដោយសិស្ស។
Zhang Huyu ដែលជាសិស្សមកពីសាលា Beijing National Day School Shijingshan បានប្រាប់អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន China News Service (CNS) ថា រូបគេចូលចិត្តទាំងមនុស្សយន្ត និងកីឡាបាល់ទាត់ ហើយពិតជាមានក្ដីរីករាយខ្លាំងណាស់ ដែលបានរួមបញ្ចូលនូវចំណង់ចំណូលចិត្តទាំង២ នេះជាមួយគ្នា៕



