អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្ស កំពុងកើនឡើង ដោយបង្កឲ្យមានហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម។

សេចក្តិថ្លែងការណ៍បានលើកឡើងថា៖«ជាអកុសល ភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក្ស នៅតែបន្តកើនឡើង។ ភាគីជម្លោះ នៅតែបន្តបាញ់ប្រហារគ្នាទៅវិញទៅមក ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសអារ៉ាប់។ ហានិភ័យនៃការរំខានដល់ការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស និងសមុទ្រក្រហម បានកើនឡើង។ ស្ថានការណ៍បច្ចុប្បន្ន កំពុងបង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ដែលមានគោលបំណងស្តារដំណើរការចរចាឡើងវិញ ដោយផ្អែកលើអនុស្សរណៈអ៊ីស្លាម៉ាបាដ ដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី១៧ ខែមិថុនា»៕
