អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Ruhollah Modabber បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានស្នើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក។ ដូច្នេះ អ៊ីរ៉ង់គួរតែបដិសេធសំណើនេះ។

គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ថា ប្រទេស កាតា អេហ្ស៊ីប ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានដាក់សំណើបទឈប់បាញ់រយៈពេល ១០ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារព័ត៌មាននេះ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យមើលសំណើនេះ។
អ្នកជំនាញរូបនេះបានលើកឡើងថា៖«បទឈប់បាញ់នេះ គ្រាន់តែជាល្បិចបំភាន់មួយទៀតរបស់អាមេរិកប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិកមានផែនការប្រើល្បិចថ្មីមួយ ដើម្បីបោកបញ្ឆោតក្រុមចរចារបស់អ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់»។
តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារជើងគោកលើអ៊ីរ៉ង់ពីទិសដៅជាច្រើន ដែលជិតរួចរាល់ហើយ ហើយជម្រើសនេះ កំពុងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់។
លោក Modabber ជឿថា រយៈពេលបទឈប់បាញ់ ១០ថ្ងៃ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិករៀបចំផ្លូវផ្គត់ផ្គង់ផ្នែកយោធា និងដាក់ពង្រាយកងទ័ពឡើងវិញ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់លើគោលដៅរបស់ខ្លួន៕
