លោក Zelenskyy៖ ពុំ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​ការ​ដកទ័ព​រុស្ស៊ី​នោះ​ទេ​

2022/05/05 05:41:04 pm        1.4 K

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​របស់​លោក​មិន​អាច​ទទួលយក​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង Moscow ដែល​នឹង​អនុញ្ញាត​ឲ្យ​ទាហាន​រុស្ស៊ី​បន្ត​នៅ​ក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ​ដែល​រុស្ស៊ី​ដណ្ដើម​យក​បាន​នោះ​ទេ​។

​លោក Zelenskyy បាន​និយាយ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​បញ្ឈប់​ការ​វាយ​លុក​របស់​រុស្ស៊ី ​ជា​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​ដំណាក់កាល​ដំបូង​នៃ​ជម្លោះ​។ លោក​បាន​និយាយ​ថា នៅ​ដំណាក់កាល​ទី​២ អ៊ុយ​ក្រែ​ន​នឹង​បណ្ដេញ​កងទ័ព​រុស្ស៊ី​ចេញពី​ទឹកដី​របស់​ខ្លួន ហើយ​នៅ​ដំណាក់កាល​ទី​៣ នឹង​ឈាន​ទៅ​រក​ការ​ស្ដារ​បូរណភាព​ទឹកដី​របស់​ខ្លួន​ទាំងស្រុង​ឡើងវិញ​។ ​លោក Zelenskyy បាន​និយាយ​ថា ​លោក​នឹង​មិន​ទទួលយក​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ ដែល​នឹង​បើកដៃ​ឲ្យ​កងកម្លាំង​រុស្ស៊ី​បន្ត​នៅ​ក្នុង​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​ឡើយ ដោយ​ទទូច​ថា ពួក​លោក​នឹង​មិន​ទទួលយក​ដែនដី​ជម្លោះ​ដែល​គ្មាន​ដំណោះស្រាយ​នោះ​ទេ ប៉ុន្តែ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ស្រប​ពេល​កំពុង​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល​ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ ​របស់​សារព័ត៌មាន​ Wall Street Journal កាលពី​ថ្ងៃ​ពុធ​។

​លោក​បាន​ព្រមាន​ថា អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​បាន​ទាញ​ចូល​ទៅ​ក្នុង​ភាព​ចលាចល​ខាង​ការទូត ដូចជា​កិច្ច​ព្រមព្រៀង​សន្តិភាព​សម្រាប់​អ៊ុយ​ក្រែ​នភាគ​ខាងកើត ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​បារាំង និង​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​២០១៥៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm