ប្រទេសអូម៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងសម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត ភាគីយេម៉ែន និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែន ដើម្បីបន្តដំណើរនយោបាយឡើងវិញ ដែលមានគោលបំណងសម្រេចបាននូវសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។
ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង និងការគំរាមកំហែងណាមួយដែលអាចធ្វើឲ្យស្ថានការណ៍នៅសមុទ្រក្រហមកាន់តែអាក្រក់ឡើងៗ និងបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍៕

