សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm        116

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានជួបពិភាក្សាជាមួយធុរៈកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងឲ្យក្រុមហ៊ុនធំៗចំនួន ​៦០ នៅ សណ្ឋាគារ Fairfield ស្ថិតក្នុង​សង្កាត់​ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានធ្វើសេចក្តីរាយការណ៍អំពីកិច្ចពិភាក្សា និងការទទួលបដិសណ្ឋារកិច្ចជាមួយនឹងធុរកិច្ចកម្ពុជា-ចិនរយៈពេល ២ថ្ងៃនេះ ។ បន្ទាប់មក ឯកឧត្តមក៏បានលើអំពីចក្ខុវិស័យរបស់សមាគម និងការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យឯកជនដែលជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងជម្រុញល្បឿននៃកំណើនសេដ្ឋកិច្ចជាតិ។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ក្រោមការជួយសម្របសម្រួល និងគាំទ្ររាល់សកម្មភាពធុរកិច្ច ដើម្បីធានាថាការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ និងមានភាពរលូន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តយ៉ាងមុតមាំដល់តំណាងក្រុមហ៊ុនទាំង ៦០ ឱ្យបន្តសិក្សា និង ពន្លឿនគម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបើកទ្វារស្វាគមន៍ សម្របសម្រួល និងធានានូវបរិយាកាសធុរកិច្ចដែលមានភាពកក់ក្តៅ និងប្រកបដោយការទុកចិត្តខ្ពស់បំផុត ដើម្បីជោគជ័យរួមគ្នារវាងអ្នកវិនិយោគ និងប្រជាជនកម្ពុជា។

គួរំលឹកផងដែរថា ៖

១. ជំនួបថ្ងៃនេះ គឺជាការឆ្លើយតបនឹងការអញ្ជើញរបស់ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបំពេញទស្សនៈកិច្ចនៅ កាន់ទីក្រុងណានីង ខេត្ត ហ្គ័ង ស៊ី សាធារណៈរដ្ឋ​សង្គមនិយមប្រជាមានិតចិនកាលពីឆ្នាំ ២០២៤។

២. ប្រតិភូរបស់ សមាគមទំនាក់ទំនងមិត្តភាពអន្តរជាតិក្វាងស៊ី​បំពេញ​ទស្សនៈកិច្ចនៅព្រះរាជាណាចក្រ​កម្ពុជា ចាប់ពីថ្ងៃទី ២១-២៥ ខែកក្កដា ឆ្នាំ ២០២៦។

៣. ដំណើរទស្សនៈកិច្ចនេះ គឺបានទទួលបដិសណ្ឋារកិច្ច និងការ​សម្របសម្រួលគ្រប់បែបយ៉ាង​ពី​សំណាក់​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm