មនុស្ស​ជាង ១​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​គ្រោះ​ទឹក​ជំនន់​នៅ​ទីក្រុង​ស៊ីដនី

2021/04/27 09:59:58 am        133

​​អូស្ត្រាលី៖ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រជាពលរដ្ឋ​​ ១៨.០០០​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ស្រប​ពេល​ដែល​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាន់តែ​ធ្ងន់ធ្ងរ​ទៅ។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់ឈរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ នៅ​តាម​តំបន់​ជាច្រើន​ក្នុង​រដ្ឋ​ញូ​វសោត​វែ​លស៍ បណ្ដាល​ឲ្យ​ទឹកទន្លេ និង​អាង​ស្តុ​ប​ទឹកប្រៀប​ច្រាំង ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង។​

​អភិបាល​រដ្ឋ​ញូ​វ​សោត​វែ​លស៍​បាន​និយាយ​ថា ប្រព័ន្ធ​អាកាសធាតុ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ នៅ​មិនទាន់​ទៅណា​ឆ្ងាយ​នោះទេ ហើយ​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់។​ ​ខណៈពេល​នោះដែរ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ​ស្កុ​ត ម៉ូ​រី​សុន បានផ្តល់​ថវិកា​ដល់​ប្រជាពលរដ្ឋ​ណា​ ដែល​ត្រូវ​បង្ខំ​ជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់​ផងដែរ។​ ​មន្ទីរ​ឧតុនិយម​អូស្ត្រាលីបាន​ព្យាករណ៍​ថា ទឹកទន្លេ​ហាវ​កេស​ប៊ូ​រី ស្ថិតនៅ​ភាគ​ពាយព្យ​ទីក្រុង​ស៊ីដនី នឹង​ឡើង​ខ្ពស់បំផុត​មិន​ធ្លាប់​មាននៅ​ថ្ងៃ​ចន្ទ​នេះ ចាប់តាំងពី​មាន​គ្រោះទឹកជំនន់​ដ៏​អាក្រក់​បំផុត​មួយកាលពី​ឆ្នាំ១៩៦១។​ ​ដោយឡែកអាង​ស្តុ​ប​ទឹក​វ៉ា​រ៉ា​ហ្គា​ម​បា ដែលជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​ដល់ទី​ក្រុង​ស៊ីដនី បាន​ប្រៀប​ច្រាំង​ជា​លើកដំបូង​ក្នុង​រយៈពេល ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ។​

​លោក ​ដេវីដ លី​តថល​ប្រោ​ដ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​អូស្ត្រាលីបាន​និយាយថា ស្ថានភាព​ទឹកជំនន់​ពិតជា​អាក្រក់​ខ្លាំងណាស់។​ ​លោក ​លី​តថល​ប្រោ​ដ បាន​និយាយប្រាប់​ទូរ​សទស្ស​ន៍​អូស្ត្រាលី​ថា ស្ថានភាព​បែបនេះ​ពិតជា​គ្រោះថ្នាក់​មែន​។ អ្នក​រាល់គ្នា​ត្រូវតែ​យល់​ពី​ទំហំ​នៃ​គ្រោះថ្នាក់ក្នុង​រយៈពេល​ ២៤​ម៉ោង ឬ​ ៤៨​ម៉ោង​ខាងមុខ។​ ​លោក​បាន​បន្តថា ប្រជាពលរដ្ឋ​ប្រហែល ៥៤.០០០​នាក់អាច​នឹងរង​ផលប៉ះពាល់ ​នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង​ស៊ីដនី បើសិនជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​តំបន់​ដែល​រង​ផលប៉ះពាល​ស្រាប់៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm