ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm        68

នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានសម្តែងនូវក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលកំពុងកើនឡើង នៅតំបន់​មជ្ឈិមបូព៌ា ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព វិលត្រឡប់ទៅរកការសន្ទនា និងស្វែងរកដំណោះស្រាយខាង​នយោបាយ ក្នុង​ពេលមានការភ័យខ្លាច ដែល​ថា ជម្លោះទ្រង់ទ្រាយធំអាចចាប់​ផ្ដើម​ឡើងវិញ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «សមិទ្ធផលដែលសម្រេចបានតាមរយៈការចរចា គឺពិបាកទទួលបានណាស់ ហើយការបន្តអរិភាព មិន​បម្រើផលប្រយោជន៍របស់ភាគីណាមួយឡើយ។ អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសនានាក្នុងតំបន់ គួរតែត្រូវបានគោរព និងលើក​កម្ពស់​»។

លោក Lin កំពុងឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយគ្រឿង​យុទ្ធោបករណ៍​បន្ថែម ក្នុង​នោះ​រួមទាំងនាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំង ទៅកាន់តំបន់នេះ​ ដែលសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងចាប់​ផ្ដើម​ឡើងវិញក្នុងរង្វង់​ប៉ុន្មានថ្ងៃខាងមុខ ហើយប្រទេសជាច្រើនបានចេញសេចក្តីណែនាំដោយជំរុញឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន​ Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។

លោក Lin បាននិយាយថា៖ «ភាគីពាក់ព័ន្ធគួរតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ បញ្ឈប់អរិភាព ចាប់​ផ្ដើម​ការចូលរួម និងការសន្ទនាឡើង​វិញ​ ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ និងការទូត និងសម្រេចបាននូវបទឈប់បាញ់គ្រប់ជ្រុង​ជ្រោយ និងយូរអង្វែងឱ្យ​បាន​ឆាប់​តាមដែល​អាច​»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm