ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm        251


នគរបាល​អាល់បានី បានប្រើកាណុងបាញ់​ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីបំបែកក្រុមបាតុករដែលបានគប់ស៊ុត និងដប​ទៅ​លើ​មន្ត្រី ជាការផ្ទុះឡើងនូវ​បាតុកម្មចុងក្រោយដែលបង្កឡើងដោយផែនការរបស់លោក Jared Kushner ក្នុងការសាងសង់រមណីយដ្ឋានដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ភាពចលាចលនៅខាងក្រៅរដ្ឋ​សភានេះ គឺជាការប៉ះទង្គិចដ៏កម្រមួយ នៅក្នុងការតវ៉ាដោយសន្តិវិធី ដែលត្រូវបានធ្វើឡើងអស់រយៈពេលជិត ២ខែ នៅទីក្រុង Tirana ប្រឆាំងនឹងអ្វីដែលសកម្មជនលើក​ឡើង​ថា ជាអំពើពុករលួយ និងការគំរាមកំហែងដល់សត្វព្រៃពីគម្រោងអភិវឌ្ឍន៍នៅឆ្នេរសមុទ្រ Adriatic។

ក្រុម​បាតុករបានហៅចលនារបស់ពួកគេថា «Flamingo Revolution» (បដិវត្តន៍សត្វហ្វ្លាមីនហ្គូ) តាមឈ្មោះសត្វស្លាបស្រដៀងសត្វក្រៀល​ប្រមូលផ្តុំគ្នានៅតំបន់ដីសើមដែល​ត្រូវបាន​ការពារ​ ជា​ទី​ដែលលោក​ Jared Kushner កូនប្រសារបស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ចង់សាងសង់សណ្ឋាគារប្រណីត​។

នគរបាល​ស្លៀកពាក់ឈុតប្រឆាំងកុបកម្ម និងកាន់ខែល បានប្រើកាណុងបាញ់​ទឹកទៅលើ​ក្រុមបាតុកររាប់រយនាក់ ដែលបានអង្រួន​របងហ៊ុមព័ទ្ធអគាររដ្ឋ​សភា។ ក្រុមបាតុករបានស្រែកថា «អរគុណលោក Trump ដែល​ធ្វើ​ឱ្យ​ពួក​យើងរួម​គ្នា​»។

រមណីយដ្ឋានរបស់លោក​ Kushner និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយនាយករដ្ឋមន្ត្រី លោក​ Edi Rama ដែលនិយាយថា ការតវ៉ាទាំងនេះ គឺជាសិប្បនិម្មិត ហើយត្រូវបានបង្កើតឡើងដោយគូប្រជែងនយោបាយរបស់លោក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        56
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        54
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm