កីឡា​អត្តពលកម្ម​យក​ការប្រកួត​កីឡា​បឋមសិក្សា​ជា​ឱកាស​បណ្ដុះ​កុមារ​ឲ្យ​ស្រលាញ់​កីឡា

2022/05/05 05:59:42 pm        40

​អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​ចាត់​ទុក​វេទិកា​នៃ​ការប្រកួត​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ គឺជា​ឱកាស​បណ្ដុះបណ្ដាល​កុមារ​ឲ្យ​ស្រលាញ់ និង​ចេះ​លេង​កីឡា​តាំងពីក្មេង។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធក្នុងនាម​អ្នកទទួលបន្ទុក​រៀបចំ​បច្ចេកទេស​ការប្រកួត បានរៀបចំ​ពិធី​បើក​ការប្រកួត​ផ្នែក​កីឡាអត្តពលកម្ម​ផ្លូវការ ក្នុង​ព្រឹត្តិការណ៍​កីឡា​បឋមសិក្សា​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២២ កាលពី​ថ្ងៃទី​០៤ ខែឧសភា​ម្សិលមិញនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។​ ​ប្រមុខ​សហព័ន្ធ​ដដែលបាន​ថ្លែងអំណរគុណ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​បញ្ចូល​ប្រភេទ​កីឡាអត្តពលកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ ដែល​រួមចំណែក​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​កុមារស្រលាញ់ និង​ចេះ​លេង​កីឡា​ពី​ដើមទី។ ឯកឧត្តម​បាន​លើកទឹកចិត្ត​កុមារ​ទាំងអស់​ចូលរួម​ការប្រកួត​ក្របខណ្ឌ​បឋមសិក្សា​នេះ ហើយ​សហព័ន្ធ​បាន​ប្ដេជ្ញា​បំផុស​ចលនា​នេះ រហូត​ឈានដល់​ការរៀបចំ​ការប្រកួត​ប្រចាំខេត្ត​ទៀតផង។​

​កញ្ញា ហេង ម៉ី​ជូ អគ្គលេខាធិការ​ស្តីទីសហព័ន្ធ​ខ្មែរបាន​បញ្ជាក់ថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់ជាតិ​នេះ ត្រូវបាន​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចូលរួម​សហការ​រៀបចំ​លើ​ផ្នែក​បច្ចេកទេស ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ក្នុង​គោលបំណង​ជំរុញ​ឲ្យ​សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល សាធារណជន គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​កមាន​ជំនឿ​ទុកចិត្ត គាំទ្រ និង​ចូលរួម​យ៉ាងសកម្ម​កីឡា​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​ឲ្យ​វិស័យ​កីឡា ជាពិសេស​កីឡាអត្តពលកម្មកាន់តែ​មានការ​អភិវឌ្ឍ និង​រីកចម្រើន​បន្ថែមទៀត។​ ​កញ្ញា​បន្ដថា ព្រឹត្តិការណ៍​នេះក្រសួង​បានកំណត់​កីឡា ៨​ប្រភេទ​ក្នុង​កម្មវិធីដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៩ ខែមេសា ហើយ​គ្រោង​បញ្ចប់​នា​ថ្ងៃទី​០៨ ខែឧសភា​ខាងមុខ ខណៈ​កីឡាអត្តពលកម្មនឹងធ្វើ​ការប្រកួត​រយៈ​ពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែឧសភា ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២០០​នាក់ និង​ធ្វើការ​ប្រកួត​លើ ៩​វិញ្ញាសារួមមាន​វិញ្ញាសា​រត់ ៦០​ម៉ែត្រ​កុមារា​, រត់ ៦០​ម៉ែត្រ​កុមារី​, រត់ ៨០០​ម៉ែត្រ​កុមារា​, រត់ ៨០០​ម៉ែត្រ​កុមារី​, លោត​ចម្ងាយ​កុមារា​, លោត​កម្ពស់​កុមារា​-​កុមារី និង​វិញ្ញាសា​អត្តពលកម្ម​កុមារ​ចម្រុះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm