កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am        348

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួល​ក្រុមជ​ម្រើស​ជាតិ​សិង្ហបុរី នាវេលាម៉ោង ៧យប់ថ្ងៃទី២៤ ខែកក្កដានេះ ដែលជាជំនួប​បើក​ឆាក​ពូល​A ​និង​ជា​ការ​ប្រកួត​ដំបូង សម្រាប់ខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (ASEAN Hyundai Cup) ឆ្នាំ២០២៦។

សម្រាប់យុទ្ធនាការនេះ ក្រុមគោព្រៃកម្ពុជា ស្ថិតក្នុងពូលA ជាមួយក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងទីម័រខាងកើត ហើយក្នុងការប្រកួតសន្សំពិន្ទុក្នុងពូលនេះ កម្ពុជាទ​ទួល​បាន​សិទ្ធ​ធ្វើម្ចា​ស់ផ្ទះ ២ប្រកួត ។ អ្វីដែលពិសេស គឺការជ្រើសរើសទឹកដីកម្ពុជា ប្រារព្ធពិធី​បើក​ការ​ប្រកួត​ផ្លូវការ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃព្រឹត្តិការណ៍​បាល់​ទាត់​ប្រចាំ​តំប​ន់អាស៊ាន​នេះ​តែ​ម្ដង​។

ជុំវិញការប្រកួតដំបូង ដែរ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ បានបង្ហាញការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួត ទោះ​បី​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ អវត្តមាន តែអ្នកទាំងពីរ ជឿជាក់លើធនធានកីឡាករដែលមាន ហើយសង្ឃឹមថា ពួក​គេ​នឹង​ព្យាយាម​អស់​ពីសមត្ថភាព សម្រាប់ការប្រកួត ពិសេសការប្រកួតក្នុងដី ទល់សិង្ហបុរី នារាត្រីនេះ។

ដោយឡែកគ្រូបង្វឹកក្រុមភ្ញៀវសិង្ហបុរី លោក Gavin Lee ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​ដែល​ថា រាល់ការប្រកួតដំបូង តែងជាការប្រកួតតានតឹង ហើយក្រុមនីមួយៗ សុទ្ធ​តែ​ត្រៀម​បាន​ល្អ ​តួយ៉ាងកូនក្រុមខ្លួន ដែលកំពុងរង់ចាំអនុវត្តជាក់ស្ដែង ក្រោយការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់ ​៣សប្ដាហ៍កន្លងមក។ ចំពោះការប្រកួតប្រជែងក្នុងពូលវិញ លោកមើលឃើញ ឥណ្ឌូនេស៊ី និ​​ង​វៀតណាម គឺជាឧបសគ្គធំ តែលោកក៏មិនរំលងកម្ពុជា ដែលមានឱកាសធ្វើម្ចាស់ផ្ទះ ២ប្រកួត​នោះ​ដែរ​។

គួរដឹងថា ក្រោយជួបសិង្ហបុរី ក្នុងដី ក្រុមគោព្រៃកម្ពុជា នឹងត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេ​ស៊ី ​នាថ្ងៃទី២៧ ខែកក្កដា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីទទួល​ក្រុម​ជម្រើស​ជាតិ​ទីម័រខាងកើត នាថ្ងៃទី៣ ខែសីហា មុនឈានដល់ការប្រកួតបញ្ចប់ពូល ទល់​ក្រុម​ម្ចាស់​ផ្ទះវៀ​តណាម នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ សម្រា​ប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ក្នុង​ពូល​នេះ ​ក្រុមដែលឈរលេខ១ និងលេខ២ ប្រចាំពូលទាំងពីរ នឹងបានឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        128
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm