ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ២៣កក្កដាថា ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅទីក្រុង Chongqing ភាគនិរតីប្រទេសចិនកាលពីសប្តាហ៍មុនបានកើនឡើងដល់ ១១ នាក់ ដោយមនុស្ស ៥០ នាក់នៅតែបាត់ខ្លួន និង ១០ នាក់រងរបួស ។

បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា ផ្នែកមួយនៃតំបន់ជើងភ្នំបានបាក់រលំនៅក្នុងស្រុក Pengshui តំបន់ដែលល្បីល្បាញដោយសារធម្មជាតិដ៏ស្រស់ស្អាត មានចម្ងាយប្រហែល ២៧០ គីឡូម៉ែត្រ ពីទីក្រុង Chongqing។ ថ្ម និងកំទេចកំទីបានធ្លាក់លើអគារលំនៅឋាន និងអាជីវកម្មនៅតាមមាត់ទន្លេជាច្រើនកន្លែង ដែលបណ្តាលឱ្យអគារទាំងនោះដួលរលំ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីការរកឃើញ និងស្វែងរកអ្នកនៅរស់រានមានជីវិតជាច្រើនជុំ គ្មានសញ្ញានៃការនៅរស់រានមានជីវិតទៀតទេ។ ទីភ្នាក់ងារនេះបាននិយាយថា ប្រតិបត្តិការនៅនឹងកន្លែងបានចូលដល់ដំណាក់កាលជួយសង្គ្រោះកាន់តែខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន Xinhua បាននិយាយថា ក្រុមជំនាញនៅតែកំពុងធ្វើការដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ។ ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ពីបំណាកដីនៅចង្កេះភ្នំកាលពីថ្ងៃទី ១៧ ខែកក្កដា ដំបូងឡើយមានចំនួន ៨ នាក់ ដោយមាន ៣៤ នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន៕
