កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am        504

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា មូលហេតុ​ដែល​កម្ពុជា​សម្រេច​ប្រើ​យន្ត​ការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា (UNCLOS) របស់​អង្គការ​សហ​ប្រជាជាតិ ​ដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ​២០០១ ​ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ សម្តេច​នាយក​រដ្ឋ​មន្រ្ដី​បានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

តាមរយៈសំណួរបន្ទាប់ថា ប្រទេសថៃ​បាន​ផ្អាក​ការ​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​បន្ទាប់​ពី​កម្ពុជា​បាន​ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិចូលរួមដោះស្រាយវិវាទដែនសមុទ្រ។ តើកំពុងមាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អ្វី​ខ្លះ ​ដើម្បីចាប់ផ្តើមការចរចាព្រំដែនឡើងវិញ?

សម្ដេចធិបតី​បានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាន​និយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារ​សម្រាប់​ការ​ចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើង​នេះ​មិន​សូវ​ត្រឹម​ត្រូវ​ហើយ​ក៏មិ​នសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។

សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែល​យើង​ទៅប្រើ​កា​រ​ផ្សះ​ផ្សាដោ​យ​ចាប់​បង្ខំ​ក្រោម​អនុសញ្ញា ​(UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារ​ប្រទេសថៃ​បាន​សម្រេច​លុប​ចោល​អនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រម​ព្រៀង​ទ្វេភាគី​តែ​មួយ​គត់​រវាង​កម្ពុជា ​និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និង​កម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំង​ការ​អភិវឌ្ឍ​រួម​។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការ​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ពីរ​រូប​ផង​ដែរ​។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល MOU នេះក៏ដោយ ថៃនៅតែ​សម្រេច​លុប​ចោល​។ ​ដូច្នេះ យើងគ្មានជម្រើសផ្សេងក្រៅពីទៅប្រើយន្តការផ្សះផ្សានោះទេ។

សម្ដេចបន្តថា ទីពីរ៖ មិនមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀង​ណាមួយ​ដែល​ហាម​ឃាត់​សកម្ម​ភាព​នេះ​ឡើយ​។

ត្រង់​សំសំណួរបន្ត៖ ហាក់ដូចជាកម្ពុជា និងថៃមានទស្សនៈ​ខុសគ្នាចំ​ពោះអ្វី​ដែ​ល​គួរ​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។ ថៃចង់ផ្តោតលើការកំណត់ព្រំដែនសមុទ្រ ខណៈ​កម្ពុជាចង់ផ្តោតលើការអភិវឌ្ឍរួមនៅតំបន់ដែលមានការអះអាងត្រួតស៊ីគ្នា។ ក្នុងនាម​ជា​កាយ​វិការ​នៃ​ឆន្ទៈល្អ តើកម្ពុជាអាចពិចារណា​កំណត់​វិសាលភាព​នៃ​ការ​ពិភាក្សា​ឱ្យផ្តោ​ត​តែ​លើ​ការ​កំណត់​ព្រំដែន​សមុទ្រដែរឬទេ?

ជាការឆ្លើយតប៖ សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចគិតថា វានៅឆាប់ពេកក្នុងការ​និយាយ​អំ​ពី​រឿ​ង​នេះ​។ យើងត្រូវព្រមព្រៀងគ្នាលើដំណើរការតែងតាំងអាជ្ញាកណ្តាលជាមុនសិន។ ឥឡូវនេះ ភាគី​ទាំង​ពីរ​បានតែងតាំងអាជ្ញាកណ្តាលពីររូបរួចហើយ ហើយយើងកំ​ពុង​ធ្វើ​ការ​លើកា​រ​ជ្រើស​រើស​ប្រធា​ន​អាជ្ញា​កណ្តាល ដែលជាសមាជិកទី៥។

ត្រង់សំណួរបន្តថា៖ ដូច្នេះសម្រាប់ពេលនេះ ការកំណត់វិសាលភាព​នៃ​ការ​ពិភាក្សា​មិន​មែន​ជា​ជម្រើស​ដែល​កម្ពុជានឹងពិចារណាទេឬ?

សម្ដេចធិបតីបាន​ឆ្លើត​តបវិញថា វាមិនមែនជាសំណើដែលកម្ពុជាបានលើកឡើងទេ។ កម្ពុជា​បាន​ស្នើ​ឱ្យ​ពិភាក្សាទាំងការកំណត់ព្រំដែន និងការអភិវឌ្ឍរួម។ ប៉ុន្តែដូចសម្ដេចបាននិយាយ សម្រាប់​ដំណាក់​កាល​នេះ សូមផ្តោតលើការធ្វើឱ្យដំណើរការចាប់ផ្តើមទៅមុខសិន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm