អង្គការ​សហប្រជាជាតិ​៖​ ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣,២៣៨​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​

2022/05/05 06:51:14 pm        2.1 K

​អ៊ុយក្រែន៖ យោង​តាម​ទិន្នន័យ​ថ្មីឲ្យដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់ ៣,២៣៨​នាក់​រួម​ទាំង​កុមារ​ចំនួន ២២៧​នាក់បាន​ស្លាប់​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ីបាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ​។

​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​គិត​ត្រឹម​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ជន​ស៊ីវិលចំនួន ១,៧០០​នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់ Donetsk ​និង Luhansk ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។​ ប្រភព​ខាងលើ​បាន​បន្ថែម​ថា ជន​ស៊ីវិល​ចំនួន ១,៥៣៨​នាក់​បន្ថែម​ទៀត​បាន​បាត់​បង់ជីវិត​ក្នុង​តំបន់នានា រួម​ទាំង​ទីក្រុង Kyiv, ទីក្រុង Kharkiv នៅ​ភាគ​ខាងកើត​, ទីក្រុង Chernihiv ក្នុង​ភាគ​ខាងជើង និង​ទីក្រុង Kherson នៅ​ភាគ​ខាងត្បូង។ ទីភ្នាក់ងារ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ជន​ស៊ីវិល​ចំនួន ៣,៣៩៧​នាក់​បាន​រង​របួស​ចាប់​តាំង​ពី​រុស្ស៊ី​ ចាប់ផ្ដើម​បើក​ប្រតិបត្តិការ​សឹក​ពិសេស​ចូល​ទៅ​អ៊ុយ​ក្រែ​ន​។

​ទីភ្នាក់ងារ​ដដែល​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ខ្លួន​ជឿ​ថា ​ចំនួន​ពិតប្រាកដ​នៃ​អ្នក​ស្លាប់ និង​របួសមាន​ខ្ពស់​ជាង​នេះដោយសារតែ​ការ​យឺត​យ៉ាវ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​ពិបាក​ក្នុង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​រាល់​របាយការណ៍​នានា ​ពី​តំបន់​ផ្សេងៗ​កំពុង​ស្ថិត​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​ពី​កងកម្លាំង​រុស្ស៊ី ដូចជា​ទីក្រុង Mariupol ជាដើម​៕

​​អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        865
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        464
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm