យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

2026/07/25 12:36:09 pm        243

ស្វាយរៀង៖ ពលរដ្ឋ និងយុ​វជនមក​ពីគ្រួសារក្រីក្រ​​ជិត ៤ពាន់នាក់ មាន​ជំនាញ មានការងារធ្វើ​បន្ទាប់​ពីទទួល​បានការប​ណ្ដុះ​បណ្ដាល​ជំនាញ​ដោយ​ឥត​គិតថ្លៃពីវិទ្យាស្ថា​នពហុបច្ចេក​ទេស​ភូមិ​ភាគ​តេជោ​សែន​ស្វាយ​រៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មាន​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូ​ទៅសរុប ៣,៦០៣​នាក់ ដែល​ទទួលបាន​អាហា​រូបករណ៍ ​១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលពីគ្រួសារក្រីក្រ និងងាយ​រង​ហានិភ័យ​ចំ​នួន ១,៥៤៩នាក់។

ក្នុង​ខែសីហានេះ វិ​ទ្យា​ស្ថាន​គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន ៧ បន្ថែមទៀត​ដែល​ផ្ដោត​លើ​ជំនាញ​សំខាន់ៗ​ដូចជា ការដំឡើង​បណ្តញ​អគ្គិស​នី​ក្នុង​អគារ, សេវា​កម្មកុំ​ព្យូទ័រ, សេវា​កម្មស​ម្អា​ង​កាយ​, សេវាក​ម្មកា​ត់សក់បុរស, សេ​វាកម្មបរិ​ក្ខារត្រជាក់​ក្នុង​គេហដ្ឋាន, ការ​កែ​ច្នៃ និង​បន្លែ​ផ្លែ​ឈើ, ការ​​ដំឡើង និង​តបណ្ដាញ Network។

បន្ថែមពីលើនេះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពី​ថ្ងៃជូន​ដំណឹង​នេះ​តទៅ ដោយ​អាច​ទាក់​​ទងសាកសួ​រព័ត៌មា​នបន្ថែម​តាម​រយៈទូ​រ​ស​ព្ទ​លេខ ០៨៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេ​កទេសភូមិភាគតេជោសែ​ន​ស្វាយរៀង ដែលមា​នទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វា​យរៀង ក្រុងស្វាយ​រៀង ខេត្ត​ស្វា​យ​រៀង​។

គួររម្លឹកថា ការអប់រំប​ណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេ​កទេស ដល់​យុវជន​គោល​ដៅ​ម​ក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយរង​ហា​និភ័​យ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមា​ណ ១,៥លាននាក់ ក្នុង​កម្រិ​​តសញ្ញាប​ត្របច្ចេកទេ​ស និងវិជ្ជា​ជីវៈ ត្រូវបា​នផ្ដួចផ្ដើមឡើ​ងដោយសម្តេចអ​គ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ក្នុង​ឆ្នាំ២០២៣ និងប្រកាសដា​ក់ឱ្យអនុវត្តដោយសម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕


អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        25
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        103
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
2026/07/25 03:23:31 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER

2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm
​ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
2026/07/25 05:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm