សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

2026/07/25 01:03:03 pm        297

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។ កម្មវិធីនេះបាន ប្រារព្ធធ្វើនៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។

ឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ញាតិមិត្តពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងបរិយាកាសរីករាយប្រកបដោយសទ្ធាជ្រះថ្លាជាទីបំផុត។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនជាបន្តទៀត។ ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី។

សម្តេចបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានទ្រទ្រង់ និងប្រតិបត្តិនូវព្រះពុទ្ធសាសនាជារហូតមក ការនាំយកទេយ្យទាន និងបច្ច័យ វេរប្រគេនចំពោះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះ មិនត្រឹមតែជាការទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាប៉ុណ្ណោះទេ។ ប៉ុន្តែក៏បានបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះព្រះពុទ្ធសាសនា និងការបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

សម្តេចប្រធានរដ្ឋសភាបានវេរប្រគេនព្រះសង្ឃចំនួន១២វត្តមាន វត្តស្វាយជ្រុំ ក្រុងអរិយក្សត្រ, វត្តស្លាកែត ស្រុកកៀនស្វាយ, វត្តព្រែកអំបិល ស្រុកស្អាង,វត្តកោះធំ ស្រុកកោះធំ,វត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ស្រុកល្វាឯម, វត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, វត្តវិហារបិទមាស ស្រុកកណ្តាលស្ទឹង, វត្តអង្គបារាយណ៍ ស្រុកពញាឭ, វត្តត្នោត ស្រុកអង្គស្នួល, វត្តឫស្សីជ្រោយ ស្រុកមុខកំពូល និងវត្តកំពង់ថ្កល ក្រុងសំពៅពូនក្នុងមួយវត្តបច្ច័យចំនួន២លានរៀល ទៀនព្រះវស្សាមួយគូរ ទេយ្យទានជាចង្ហាន់ និងរបស់របរប្រើប្រាស់ ជាច្រើន។ ចំពោះវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនបច្ច័យចំនួន១៩លានរៀល។ សម្តេចប្រធានរដ្ឋសភា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធនិងក្រុមចលនាស្រ្តីខេត្ត ជូនលោកតាលោកយាយចូលរួមកម្មវិធី ផងដែរ។

បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃបានសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ចាប់ពីថ្ងៃ ១រោច ខែអាសាធ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក។ នៅក្នុងរយៈពេលនៃការចូលព្រះវស្សាប្រជាបរិស័ទ តែងនាំយកនូវទេយ្យទាន សំពត់សាដក ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីវត្តអារ៉ាមនានា តាមសទ្ធាជ្រះថ្លា៕

អត្ថបទដែលទាក់ទង

កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        102
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
2026/07/25 03:23:31 pm        224
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
2026/07/25 02:04:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER

2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm
​ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
2026/07/25 05:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm