សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម

2026/07/25 01:25:54 pm        250

ប្រធានសមាគមធំៗដែលលើកកម្ពស់សហគ្រិនក្នុងសកម្មភាពអាជីវកម្ម បង្ហាញនូវមោនទភាព ពេល​ឃើញ​សហគ្រិនជាម្ចាស់អាជីវកម្ម ផលិតករ និងសិប្បករ កំពុងមាន​ភាព​មមា​ញឹក​នៅ​ក្នុង​ផលិត​កម្ម ​ផលិតបម្រើដល់ចលនាទីផ្សារក្នុងស្រុកក៏ដូចការនាំចេញ ក្រោមឆ័ត្រ នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់រាជរដ្ឋាភិបាល។

បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តី​ពី​កិច្ច​ដំណើរ​ការនៅក្នុង ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់​ផ្គង់​ផលិត​ផល​ចូល​ទីផ្សារ​របស់​សហគ្រិន​ក្នុង​ស្រុក​នេះថា នាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាបាន អភិវឌ្ឍន៍រកចម្រើនយ៉ាងខ្លាំង និង​បាន​ស្រូប​យក​ឱកាសវិនិយោគឥតឈប់ឈរ ពោលគឺបានកំពុងបង្កើតបរិយាកាស អំណោយផល ដល់​ការធ្វើធុរកិច្ច និងការវិនិយោគ ស្របពេលរាជរដ្ឋាភិបាលកំពុងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង តាម​រយៈការអភិវឌ្ឍន៍ឧស្សា- ហកម្មដ៏មានសក្តានុពល ការលើកកម្ពស់គុណភាពស្ថាប័ន និង​ការ​ពង្រីក​ចាប់ដៃគូពាណិជ្ជកម្ម ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ជាដើម។

លោកបណ្ឌិត បន្តថា ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់វិញឃើញថា បច្ចុប្បន្នសហគ្រិន​ក្នុង​ស្រុក​បាន​កើត​ឡើង​ព្រោង​ព្រាត ជាសហ- គ្រិនដែលមានសក្តានុពល បានបង្កើតផលិតផលកាន់តែសំបូរបែប សម្រាប់​ផ្គត់ផ្គង់ចូលទីផ្សារ ជាពិសេសកាវេចខ្ចប់ចំណីអាហារ និង ការដាំដុះបន្លែ ផ្លែឈើជាដើម ដែល​អាចផ្គត់ផ្គង់ស្ទើរតែជំនួសការនាំចេញទាំងស្រុង។ បញ្ហានេះរំពឹងថា, នៅពេលខាងមុខកម្ពុជា នឹង​កាត់បន្ថយលើការនាំចូលផលិតផលប្រភេទនេះបានទាំងស្រុង ខណៈ​សកម្មភាព​ក្នុង​ប្រទេស​កំពុង​មាន​សម្ទុះយ៉ាងខ្លាំង។

ចំណែកលោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា ជុំវិញ​សហ​គ្រិន​ជា​ស្រ្តី​នេះ ​សមាគមមាន យកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេស​ការ​កសាង​សមត្ថ​ភាព​ផលិត​នៅ​ក្នុង​ស្រុក​លើ​ផ្នែកកម្មន្តសាល ផលិតដើម្បីផ្គត់ផ្គង់ផលិតផលលើ ទីផ្សារ បច្ចុប្បន្ន​បាន​ធ្វើ​ឱ្យ​សហ​គ្រិន​ស្រ្តីកំ​ពុងទទួលលាភនៅក្នុងគ្រោះ បន្ទាប់ពីពលរដ្ឋ​កម្ពុ​ជា​ធ្វើ​ពហិការ​មិន​ប្រើ​ផលិត​ផល​ប្រទេសជិតខាង ដោយធ្វើឱ្យការផលិតរបស់សហគ្រិនជាស្រ្តី មានភាពមមាញឹកគួរកត់សម្គាល់។ លោក​ជំទាវ បន្ថែមថា ស្ថិតក្នុងបរិបថនេះ អ្វីដែលសំខាន់សហគ្រិនជាស្រ្តីខ្លួនឯងត្រូវតែតាំងចិត្ត និង​ប្តេជ្ញាបង្កើន និងបង្កើតនូវផលិតផលថ្មីៗនៅក្នុងស្រុកឱ្យបានច្រើន ក្លាយទៅ ជាប្រព័ន្ធ​អេកូឡូ​ស៊ី​សហ​គ្រិនភាពរស់រវើក បម្រើដល់សេដ្ឋកិច្ចនិងសង្គម។

សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ មកដល់បច្ចុប្បន្នឃើញថា រាជរដ្ឋាភិបាល អង្គការដៃគូ និង​វិស័យឯកជនបានចូលរួមយ៉ាង សកម្ម នៅលើគំនិតផ្តួចផ្តើមផ្សេងៗ តាមរយៈ​ការ​គាំទ្រ​បច្ចេក​ទេស​ក្នុង​ការដាំដុះ ការវេចខ្ចប់និងកែច្នែចេញជាផលិតផលផ្សេងៗ និង ការស្វែងរកទីផ្សារជាដើម បាន​កំពុងជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិនក្នុងស្រុក និងការ​ជួយ​ដល់​កសិករ​ដាំ​ដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូលផលិតផលក្រៅប្រទេស ជំរុញ​ពង្រីកផលិតកម្មក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        25
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        103
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
2026/07/25 03:23:31 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER

2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm
​ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
2026/07/25 05:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm