ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល

2026/07/25 01:48:37 pm        259

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការ​ប្រើប្រាស់​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ពី​សម័យ​បុរាណ​រហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលខ្លាំងលើទម្រង់ វត្ថុធាតុដើម និងការកំណត់វណ្ណៈ ប៉ុន្តែ​នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល​ដូចជាការស្លៀកសំពត់ចងក្បិន និងការគ្រងស្បៃ។ ការ​វិវត្ត​នេះ​បែង​ចែក​ជា​ពីរ​យុគ​សម័យប៉ុណ្ណោះ គឺសម័យបុរាណ និងសម័យបច្ចុប្បន្ន។

ជួបសម្ភាសន៍ជាមួយ លោកជំទាវ ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ​ក្នុងកម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន​ប៊ីធីវី​ឱ្យដឹងថា ការប្រើប្រាស់សម្លៀកបំពាក់ក្នុងកម្មវិ​ធីអាពាហ៍ពិពាហ៍ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ឯកសារ​កន្លង​មក បើធៀបតាំងពីសម័យឧត្តុង្គ មិន​សូវ​មាន​របស់​របរ​ល្អ​ច្រើន​​ទេ ហើយសំពត់គឺវែងមកដល់ក ជើង ហើយស្បៃប្រើពីរជាន់ជាផ្លិះសេ រហូត​មក​ដល់​ពាក់​កណ្តាល​សម័យ​ឧត្តុង្គក៏មានការប្រែប្រួលបន្តិចដោយសារការតុបតែងនានា និងរហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ទៀត​សោត កាន់តែមានភាពស្រស់ស្អាត ទំនើប ដោយសារតែគ្រឿងលម្អរ ការ​ច្នៃ​ប្រឌិត​ និងសម្ភារៈតុបតែងជាដើម ប៉ុន្តែការប្រើប្រាស់សម្លៀកបំពាក់ទាំងនោះ មិនប្រាស់​ចាក​ឆ្ងាយ​ពី​ប្រពៃណីទំ​នៀម​ទំលាប់ខ្មែរនោះទេ។

ទាក់ទិនការប្រើប្រាស់សម្លៀកបំពាក់នេះដែរ លោក​ជំទាវ​ក៏​បាន​ផ្ញើ​សារ​អំពាវនាវដល់សាធារណជន ជា​ពិសេស​វិស័យ​ឯកជន អ្នករចនាម៉ូត និងអ្នកប្រើប្រាស់ សូម​សិក្សា​ស្រាវ​ជ្រាវ​ឱ្យ​បាន​ច្បាស់​អំពី​ប្រវត្តិ​ ទម្រង់ និងបរិបទប្រើប្រាស់ មុននឹងយកទៅផ្សព្វផ្សាយ ឬប្រើប្រាស់ជាសាធារណៈ ដើម្បី​ធានា​ថា ការស្រឡាញ់ និងការចូលរួមលើកតម្លៃវប្បធម៌ មិន​នាំ​ឱ្យ​បាត់​បង់​ឬ​ប៉ះ​ពាល់​ដល់​បេតិក​ភណ្ឌ​ជាតិ​។

សូមបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦កន្លងទៅ ក្នុងពិធី​សម្ពោធ​បើក​ពិព័រណ៍​អាពាហ៍​ពិពាហ៍ លើកទី៣ លោកជំទាវ ពេជ ​ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា បច្ចុប្បន្ន​នេះ​សង្គម​កំពុង​តែរីកចម្រើន ខណៈបច្ចេកវិទ្យាកាន់តែទំនើប ការតុបតែងក៏កាន់តែមានភាពច្នៃប្រឌិត សេវា​កម្មកាន់តែសម្បូរបែប ហើយយុវជន និងយុវនារី ក៏មាន​គំនិត​ថ្មី​ៗ​ជា​ច្រើន​នៅ​ក្នុង​ការ​រៀប​ចំ​ពិធី​មង្គ​លការ​របស់​ខ្លួន។ នេះគឺជាជោគជ័យដែលបង្ហាញពីភាពរស់រវើក និងការកែច្នៃ​ប្រឌិត​នៃ​សង្គម​យើង ប៉ុន្តែយើងត្រូវចងចាំថា ការច្នៃប្រឌិតទាំងអស់នេះ គឺត្រូវតែមានឫសគល់របស់ខ្មែរ ដោយ​ការ​ធ្វើទំនើបកម្ម គឺមិនត្រូវភ្លេចអត្តសញ្ញាណដើមដាច់ខាត ហើយការកែច្នៃ មិន​គួរ​ប្រែ​ទៅ​ជា​ការ​កែបោះបង់ចោលនូវអត្ថន័យដើម នៃប្រពៃណីរបស់យើងនោះទេ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        13
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        102
ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ
2026/07/25 03:23:31 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER

2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm
​ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
2026/07/25 05:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm