ក្រសួងបរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កោដូន្តី ដើម្បី​ទាក់ទាញទេសចរ

2026/07/25 03:23:31 pm        225

ក្រសួង​បរិស្ថាន កំពុងរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តើរ​ៗ​នៅ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​កោដូន្តី​ ជា​​​​​​ពិ​​សេសតំបន់ទេទឹកពុះ​​​​ ដើម្បីទាក់ទាញភ្ញៀវទេសចរ និង​បាន​បោះ​បង្គោល​កំណត់​ព្រំ​តំបន់​ទេ​ទឹក​ពុះរួ​ច​​រាល់​ ប្រ​​មា​​​​​ណជាង៩០ហិកតា ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ត​​ម ខ្វៃ អា​​​​ទិត្យា​ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី ក្នុង​នោះ​មាន​តំបន់ទេទឹកពុះមួយដែរ ត្រូវបានក្រសួងបរិស្ថាន​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​មាន​ការៀ​បចំ​កែ​លម្អ​ហេដ្ឋា​​រ​​ច​​នា​​​ស​​​​ម្ព័​​ន្ធជាបណ្តើរៗ និងបានបោះបង្គោលរួចរាល់កំណត់ព្រំតំបន់ទេទឹកពុះ ដែល​មាន​ប្រមាណជា​​ង៩០ហិ​​កតា​​ និ​ងតំបន់រណបជុំវិញតំបន់ទេទឹកពុះ ប្រមាណ​ជិត​១​ពាន់​ហិក​តា​ទៀត​ សម្រាប់គាំទ្រទៅដល់គ​​ម្រោងអភិ​​វឌ្ឍ​​ល​​​​​​​​​ម្ហែ​​​បៃតង ស្របទៅ​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​​ន្រ្តី​​នៃព្រះ​​​​រា​​ជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ដើម្បីចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់អគ្គិសនី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីកម្ពុជា បានផ្តល់​អំពូ​ល​សូឡា​ដាក់​តាមផ្ទះ​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​សហគមន៍​កោដូន្តី​ចំ​​នួ​ន​​​​​ជា​​​ង ​៣០០គ្រួសារ។

ពលរដ្ឋរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានលើកឡើងថា បច្ចុប្បន្នមានភ្ញៀវទេ​​ស​ចរ​ច្រើន​​​មកលេងនៅតំបនទេទឹកពុះ អាចរកចំណូលបានច្រើនជាងមុន។ បន្ថែមលើនេះ ពលរដ្ឋ​ទាំង​នោះក៏បានអរគុណសម្តេចធិបតី ហ៊ុ​​ន​​ ម៉ា​​ណែត និងជំទាវ ដែលផ្តល់​អំណោយ​អំពូល​សូឡា ​សម្រាប់ប្រើប្រាស់ជា​​ប្រ​​ចាំថ្ងៃ។

កាលពីឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់​គោល​ដៅលំហែ​បៃតង​គួរ​ឱ្យ​ទាក់​ទាញ​បំផុតមួ​​​យ​​​​នៅ​​កម្ពុជា ដើម្បីធានាការរីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចធិបតី បាន​ចង្អុល​បង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួ​​​យក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញ​នូវ​ទិសដៅ​អភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាព​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អព្យាក្រឹតកាបូន​​៕

អត្ថបទដែលទាក់ទង

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        13
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        102
សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
2026/07/25 02:04:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER

2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm
​ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
2026/07/25 05:31:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm