ក្រសួងសុខាភិបាលប្រារព្ធទិវា ឆ្មបជាតិ ៥ឧសភា ២០២២

2022/05/05 08:23:18 pm        688

ភ្នំពេញ៖ ក្រសួងសុខាភិបាល រួមនឹងអង្គការ UNFPA ប្រចាំកម្ពុជា តំណាងអង្គការ CHAI ប្រចាំកម្ពុជានិងអង្គការដៃគូអភិវឌ្ឍន៍ បានប្រារព្ធទិវា ឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ” ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល” ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធាន​អចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានប្រសាសន៍ថា បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ បានដាក់​សម្ពាធមកលើសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាលក៏ដោយ ប្រព័ន្ធផ្តល់​សេវាថែទាំសុខភាពនៅបន្តដំណើរការជាប្រចាំ ​នៅទូទាំងប្រទេស ​និងសម្រេច​បានលទ្ធផល​ទៅ​តាមគោលដៅដូចជា អត្រា​មរណភាពមាតា បានបន្តធ្លាក់ចុះពី១៧០ករណី ក្នុង​ទារក​កើត​រស់​១០០.០០០នាក់ ​នៅឆ្នាំ២០១៤ មកនៅត្រឹម១៤១ក្នុងទារកកើតរស់ ១០០.០០០នាក់ នៅឆ្នាំ២០១៩។

ជាមួយគ្នានេះ ​អត្រានៃការសម្រាលកូនដោយបុគ្គលិកសុខាភិបាលជំនាញ​បានកើនពី៨៥% នៅឆ្នាំ​២០១៦ ទៅដល់៨៩% នៅឆ្នាំ២០២០។ ​ រីឯអត្រានៃការសម្រាលកូននៅមូលដ្ឋានសុខាភិបាល ក៏បានកើនពី៨០% ទៅ៨៩% នៅក្នុងអំឡុងពេលដូចគ្នានេះ។

ភ្ជាប់ជាមួយ​នឹង​កី្តសោមនស្សរីករាយក្នុងឱកាសអបអរសាទរទិវាឆ្មបជាតិ ៥ ​ឧសភា សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាក​បាទ​ក្រហមកម្ពុជា​ ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ​ដើម្បីសុខភាពស្រ្តី និងកុមារ សូមថ្លែងការ​កោតសរសើរ និងអរគុណដល់ឆ្មបកម្ពុជាទាំងអស់ ​ដែលបានលះបង់គ្រប់បែបយ៉ាង​ រួមទាំងសុខភាព​ផ្ទាល់ខ្លួន​ និងគ្រួសារ ​ដើម្បីបំពេញ​កាតព្វកិច្ចពុះពារ ការលំបាកចូលរួមទប់ស្កាត់​ការចម្លង​មេរោគកូវីដ-១៩ផង ​និងបន្តរក្សាបានការថែទាំសុខភាពជូនស្រី្តទូទៅ ​ស្រី្តមានផ្ទៃពោះ ទារក និងកុមារ ឲ្យមានដំណើរការល្អជាប្រចាំ។

ទន្ទឹមនឹងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ចាប់តាំង​ពីឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ពេលបច្ចុប្បន្ននេះ​ ទោះបីជាប្រទេសយើង មានការ​រំខាន​​ដោយជំងឺរាតត្បាតកូវីដ-១៩ មែនពិត ក៏ប្រជាជនទាំងអស់ រស់នៅធម្មតាតាមបែបគន្លងថ្មី ដោយសារតែប្រទេសជាតិមានសន្តិភាព ​និងស្ថិរភាពនយោបាយ ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះក្នុងនាមក្រសួងសុខាភិបាល ​ឯកឧត្តម រដ្ឋមន្រី្ត ​សូមគាំទ្រទាំងស្រុងនូវការ​អំពាវនាវ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ ​នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បី​សុខភាពស្រ្តី និងកុមារ សូមឲ្យស្មារតីប្រយុទ្ធដ៏ខ្លាំក្លាស្ថិតនៅជារៀងរហូត ​ជាមួយឆ្មបកម្ពុជា និងសូមឲ្យឆ្មបទាំងអស់អនុវត្តការងារកាន់តែមានប្រសិទ្ធភាព៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm