កីឡាករម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ ត្រៀមផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ក្នុងព្រឹត្តិការណ៍អន្ដរជាតិ នៅម៉ាឡេស៊ី

2026/07/27 11:23:05 am        108

កីឡាករម៉ូតូស្ព័រឆ្នើមរបស់កម្ពុជា ឈឹម ពិសិដ្ឋ នឹងត្រូវចូលរួមព្រឹត្តិការណ៍ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាប Malaysia Superbike Championship ជុំទី៣ ឆ្នាំ២០២៦  ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហាខាងមុខ ដោយការប្រណាំងថ្នាក់ជាតិដ៏ធំជាងគេរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍អន្ដរជាតិដ៏ធំមួយនៅអាស៊ី ដ្បិតមានកីឡាករអាជីពខ្លាំងៗជាច្រើនចូលរួម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមបំពេញបេសកកម្មតំណាងជាតិនេះ ពិសិដ្ឋ បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម និងផ្ដល់ការភ្ញាក់ផ្អើលជាថ្មី ព្រោះរាល់ការបង្ហាញវត្តមានរបស់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍នេះ តែងធ្វើឲ្យបណ្ដាប្រទេសផ្សេងៗភ្ញាក់ផ្អើល ។ លើសពីនេះ រូបគេក៏បានប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាគម្លាតមិនឲ្យឆ្ងាយពេកពីគូប្រជែង ទោះបីខ្លួនត្រូវបានតម្លើងវិញ្ញាសាកាន់តែខ្ពស់ ដោយត្រូវប្រណាំងលើម៉ូតូកម្រិត 1000cc ក៏ដោយ។

ទន្ទឹមជាមួយបេសកកម្មរបស់កីឡាករតំណាងកម្ពុជានេះដែរ ឯកឧត្តម ខៃ វណ្ណៈ អគ្គលេខាធិការសហព័ន្ធកីឡាយានយន្ដកម្ពុជា បានបង្ហាញការគាំទ្រចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់ ឈឹម ពិសិដ្ឋ ដែលបានលះបង់ និងការខិតខំប្រឹងប្រែង ដើម្បីចូលរួមព្រឹត្តិការណ៍កម្រិតអន្ដរជាតិដ៏ធំនេះ ហើយក៏សង្ឃឹមថា រូបគេនឹងធ្វើបានល្អ ក្នុងជំហានថ្មី ដើម្បីឆ្ពោះទៅរកការប្រកួតកម្រិតខ្ពស់ជាបន្ដបន្ទាប់ទៀត នាថ្ងៃខាងមុខ។

ជាមួយការបញ្ជូនសមាជិកក្លិប Mekong motorcycle club រួមជាមួយជាងមេកានិច លោក ជាចាន់ ដាវិដ ទៅចូលរួមព្រឹត្តិការណ៍ Malaysia Superbike Championship ជុំទី៣ ឆ្នាំ២០២៦ នេះដែរ ឈឹម ពិសិដ្ឋ បានអរគុណដល់ដៃគូសហការឧបត្ថម្ភ រួមមាន៖ Top-One, Raksmey bike shop និង Magic workshop Cambodia ជាដើម ដែលជំរុញឲ្យខ្លួនមានឱកាសចូលរួមព្រឹត្តិការណ៍អន្ដរជាតិនេះជាថ្មី ហើយរូបគេក៏បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អបំផុត ដើម្បីនាំមកនូវសមិទ្ធផលល្អជូនក្លិប និងប្រទេសជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

កម្ពុជា បន្ដជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងប្រកួតទី២ នៃពានបាល់ទាត់អាស៊ាន រាត្រីនេះ
2026/07/27 10:49:41 am        152
កម្ពុជា និងវៀតណាម ត្រូវបានចារក្នុងប្រវត្តិសាស្ដ្រពាន SEA V.Cup 2026
2026/07/27 10:25:02 am        153
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា

2026/07/27 12:22:52 pm
​សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រ
2026/07/27 12:16:53 pm
​សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
2026/07/27 12:12:47 pm
​អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបន្តការប្រយុទ្ធ
2026/07/27 12:06:58 pm
​រ៉ូម៉ានី បាញ់ទម្លាក់យានដ្រូនរុស្ស៊ីលើកទីបី ខណៈប្រធានាធិបតីហៅការបំពាននេះថាមិនអាចអត់ឱនបាន
2026/07/27 12:05:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/26 10:13:21 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm