សម្ដេចធិបតី៖ ចិនបានដើរ​តួនាទី​យ៉ាង​សកម្ម​តាំង​ពី​ដើម​មក​លើ​ការ​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​-ថៃ

2026/07/27 12:42:38 pm        225

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៦​នេះ​ប្រទេស​ចិន​បាន​ដើរ​តួនាទី​យ៉ាងសកម្មតាំងពីដើម​មកលើការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។

តាមរយៈបទសម្ភាសន៍ជាមួយ សារព័ត៌មាន Bloomberg ត្រង់ចំណួរថា ថ្មីៗនេះ សម្ដេចធិបតី ក៏​បាន​ជួប​ជាមួយប្រធានាធិបតីចិន នៅទីក្រុងសៀងហៃផងដែរ, តើប្រធានាធិបតីចិន បាន​ចែក​រំលែក​ក្ដី​បារម្ភអ្វីខ្លះជាមួយសម្ដេចជាមួយជម្លោះតាមបណ្ដោយព្រំដែន?

សម្ដេចធិបតី​ បានបញ្ជាក់ថា ថ្នាក់ដឹកនាំចិន តែងតែបង្ហាញការគាំទ្រដល់ភាគីទាំងពីរ ឱ្យ​ស្វែង​រក​មធ្យោបាយ​ដោះស្រាយបញ្ហាដោយសន្ដិវិធី។ សម្ដេចធិបតីយល់ថា នេះក៏ជាសារដ៏សំខាន់ ដែល​ស្រប​ទៅ​នឹង​ជំហ​​រ​របស់​ថ្នាក់​ដឹកនាំ​អន្តរជាតិ​ជា​ច្រើន​ដែល​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ដោះស្រា​យ​បញ្ហា​នេះ​ដោយ​សន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិដែលមានជាធរមាន។ ព្រោះប្រសិនបើយើងមិនគោរពច្បាប់អន្តរជាតិ នោះមានន័យថា យើងនឹងមិន​គោរព​នូវ​សណ្ដាប់​ធ្នាប់​អន្តរជាតិដែលផ្អែកលើច្បាប់។ តើយើងនឹងអាច​ដើរ​តួនាទី​ជា​រដ្ឋ​សមាជិក​ក្រោម​ឆត្រ​របស់​អង្គ​ការ​សហ​ប្រជាជាតិក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធីបានយ៉ាងដូចម្ដេច? នេះគឺជា​ជំហរ​របស់​ប្រទេស​កម្ពុជា។

ត្រង់សំណួរបន្ថែមថា តើសម្ដេចយល់ឃើញថា ប្រទេសចិន អាចដើរតួនាទីយ៉ាងដូចម្ដេច ក្នុង​ការ​ជួយ​ដោះ​ស្រាយវិវាទព្រំដែននេះ?

សម្ដេចធិបតី​បាន​បញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមក។ ជាក់ស្ដែង ចិន​បាន​ចូល​រួមជាមួយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងការគាំទ្រដ​ល់​ការ​សម្រេច​បាន​បទ​ឈប់​បាញ់​លើក​ដំបូង​ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរៀបចំកិច្ចជំនួប​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន​រវាង​រដ្ឋ​មន្រ្ដី​ការបរទេសកម្ពុជា និងសមភាគីថៃ។ ថ្មីៗនេះ ក៏មាន «កុងសង់ស៊ីស ហ្វូសៀន (Fusian Consensus)» ទាំងអស់នេះ គឺដើម្បីកសាង និងស្វែងរកមធ្យោបាយ កសាង​ទំនុក​ចិត្ត​សំ​ដៅ​បន្ថយ​ភាព​តាន​តឹងនៃបញ្ហានេះ។ ដូច្នេះ សម្ដេចយល់ថា ប្រទេសចិនអាចបន្តដើរ​តួនាទី​ជា​វិជ្ជមាន​ក្នុង​ទិស​ដៅ​នេះ​ផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួង​ពាណិជ្ជកម្មពន្យល់ពីការអនុវត្តន៍ពន្ធគយថ្មី ១០% របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា
2026/07/27 12:22:52 pm        235
សម្ដេចធិបតី៖ កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាយប័រ
2026/07/27 12:16:53 pm        257
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី
2026/07/27 12:12:47 pm        298

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ​សារនៅតែត្រូវបាន​បន្តបញ្ជូនទៅ​វិញទៅមកជាមួយអាមេរិក​ តែ​លក្ខខណ្ឌសម្រាប់ការចរចា មិនមានទេ​

2026/07/27 04:17:01 pm
​លោក Netanyahu ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានដីកាចាប់ខ្លួនក៏ដោយ
2026/07/27 04:12:54 pm
​អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលា​បុណ្យ​ចំនួន ៥កន្លែង​ក្នុងរាជធានីភ្នំពេញ
2026/07/27 04:12:06 pm
​ទិន្នន័យមន្ទីរបញ្ចកោណបង្ហាញថា កងទ័ពអាមេរិកជាង២០០នាក់រងរបួសចាប់តាំងពីអាមេរិកបន្តអរិភាពជាមួយអ៊ីរ៉ង់
2026/07/27 04:08:31 pm
​ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានសុខភាពរឹងមាំ ទោះ​ជួប​បញ្ហា​ប្រឈម​​​​កត្តាខាងក្រៅក្តី
2026/07/27 04:01:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/27 07:57:37 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/27 01:41:23 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/27 08:20:18 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/26 11:04:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/27 03:35:18 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm